អន្តរជាតិ
តើ​ក្នុង​មួយ​នាទី មាន​អ្វី​កើតឡើង​ខ្លះ​នៅក្នុង​ពិភព​អ៊ីនធឺណិត​?
12, Aug 2019 , 8:59 am        
រូបភាព
​ការរស់នៅ​ប្រាស្រ័យ​ទាក់ទង​ក្នុង​សតវត្សរ៍​ទី​២១ ទាមទារ​ការប្រើប្រាស់​ពេល​ច្រើន​នៅតាម​បណ្តាញ​សង្គម​នានា​ដែលមាន​វត្តមាន​នៅក្នុង​អ៊ីនធឺណិត​។ ទាំង​ការកម្សាន្ត ការបំពេញ​ការងារ ការសិក្សា ឬ​សួរសុខទុក្ខ​គ្នា​ទៅវិញទៅមក ប្រព័ន្ធ​អ៊ីនធឺណិត​បានធ្វើ​ឲ្យ​រឿង​ទាំងឡាយ​នេះ​មាន​ភាព​កាន់តែ​ងាយស្រួល​ទៅៗ និង​ចំណាយ​កាន់តែ​តិចជាង​មុន​។ ដោយសារតែ​អ៊ីនធឺណិត​ជា​អ្វីមួយ​ដែលមាន​លក្ខណៈ​ធំ ពិបាក​នឹង​ស្រ​ម៉ៃ ជាមួយនឹង​មនុស្ស​រាប់រយ​លាន​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ តើ​អ្នក​ធ្លាប់មាន​ចម្ងល់​ទេ​ថា តើ​ក្នុង​រយៈពេល​មួយ​នាទីៗ មានរឿង​អ្វីខ្លះ ឬ​សកម្មភាព​អ្វីខ្លះ​ដែល​បាន​កើតឡើង​នៅក្នុង​ប្រព័ន្ធ​ដ៏​ធំ​មួយ​នេះ​?



 
​មួយ​នាទី​ហាក់បីដូចជា​រយៈពេល​មួយ​ដ៏​ឆាប់រហ័ស តែ​វា​ជា​រយៈពេល​មួយ​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​រាប់រយ​លាន អាច​កើតឡើង​បាន​។ ការដកស្រង់​មួយ​ចេញពី​គេហទំព័រ Visual Capitalist បាន​បកស្រាយ​ថា រាល់​រយៈពេល​៦០​វិនាទី​នៃ ឆ្នាំ​២០១៩ ជា​មធ្យម​៖ 
 
•​ ​មាន​សំណួរ​ចំនួន ៣,៨​លាន​សំណួរ​ត្រូវបាន​សួរ​ទៅកាន់​គេហទំព័រ Google ។ 
•​ ​មាន​ម្ចាស់​គណនី Facebook ចំនួន​១​លាន​នាក់​កំពុង​ចូលទៅ​កាន់ (Log in) គណនី​របស់គេ​។​
•​ ​សារ​ចំនួន ១៨,១​លាន​សារ SMS ត្រូវបាន​ផ្ងើ​តាម​ប្រព័ន្ធ​សារ​របស់ Apple ។​
•​ ​វីដេអូ​ចំនួន ៤,៥​លាន​ត្រូវបាន​គេ​ទស្សនា​លើ YouTube ។ 
•​ ​ជិត​៤​សែន Apps ត្រូវបាន​គេ​ទាញយក​នៅតាម Google Play Store និង Apple App Store ។ 
•​ ​អ្នកប្រើប្រាស់​ជិត ៣,៥​សែន​នាក់​កំពុង​ប្រើប្រាស់ Instagram ។ 
•​ ​ជិត​៩​ម៉ឺន​នាក់​កំពុងតែ Tweeting នៅក្នុង Twitter ។ 
•​ ​អ៊ី​ម៉ែ​ល​ចំនួន ១៨៨​លាន​ត្រូវបាន​ផ្ញើ​។ 
•​ ​សារ​តាម Messenger និង WhatsApp ចំនួន ៤១,៦​លាន​ត្រូវបាន​គេ​ផ្ញើ​។ 
•​ ​ជិត​១​លាន​ដុល្លារ​អាមេរិក ត្រូវបាន​គេ​ប្រើប្រាស់​តាម​ទំនិញ Online ។ 
•​ ​វីដេអូ​ចំនួន ៦៩៤ ៤៤៤​ម៉ោង​ត្រូវបាន​អ្នកប្រើប្រាស់​ចំណាយ​ទស្សនា​នៅលើ​ប្រព័ន្ធ Netflix ៕

© រក្សាសិទ្ធិដោយ thmeythmey.com