ជាតិ
ក្រសួង​អប់រំ​នឹង​រៀបចំ​ការប្រឡង​រើស​គ្រូ​បឋម​១៦០០​នាក់ និង​គ្រូម​តេ្ត​យ្យ​២០០​នាក់​
11, Aug 2019 , 9:39 pm        
រូបភាព
​ដោយ​៖ ហួ ឆេង​ស៊ីម​
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួង​អប់រំ យុវជន និង កីឡា មាន​គម្រោង​ជ្រើសរើស​គ្រូ​បឋមសិក្សា​ចំនួន​១៦០០​នាក់ និង​គ្រូម​ត្តេ​យ្យ​សិក្សា​ចំនួន​២០០​នាក់ ដែលមាន​រយៈពេល​បណ្តុះ​បណ្តាល​២​ឆ្នាំ និង​៤​ឆ្នាំ ចាប់ពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ នៅតាម​វិទ្យាស្ថាន​គរុកោសល្យ សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​សាលា​មធ្យមសិក្សា​គរុកោសល្យ​ម​ត្តេ​យ្យ​មជ្ឈិម​។​

 
​តាម​សេចក្តីប្រកាស បេក្ខជន​ដែលមាន​បំណង​ក្នុង​ការប្រឡង​ត្រូវមាន​សញ្ជាតិ​ខ្មែរ មាន​ជីវប្រវត្តិ​ច្បាស់លាស់ មាន​សុខ​ភាពល្អ និង​មិនទាន់មាន​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ​។ បេក្ខជន​ត្រូវមាន​កម្រិតវប្បធម៌​ចាប់ពី​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​សមមូល​ឡើងទៅ និង​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ ដល់​២៥​ឆ្នាំ​។​
 
 ចំពោះ​គ្រូ​ជាប់កិច្ចសន្យា អាច​ប្រឡង​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​បាន ដោយ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​ជ្រើសរើស​គ្រូ​បឋមសិក្សា និង​គ្រូម​ត្តេ​យ្យ​សិក្សា តាម​រាជធានី​ខេត្ត និង​តាម​លក្ខខណ្ឌ​ជ្រើសរើស​ដូច​បេក្ខជន​ដទៃទៀត​។​
 
​បេក្ខជន​ដែល​ចាប់អារម្មណ៍​ក្នុង​ការប្រឡង​អាចដាក់​ពាក្យ​ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​រហូតដល់​ថ្ងៃទី​២១​ខែតុលា ឆ្នាំ​២០១៩​។ ការប្រឡង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 
 
​ចំពោះ​វិញ្ញាសា​ប្រឡង​មាន​៣ ដូចជា វប្បធម៌​ទូទៅ អក្សរសាស្ត្រ​ខ្មែរ និង​គណិតវិទ្យា ដែល​មុខវិជ្ជា​នីមួយៗ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ម៉ោង​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង កីឡា​៕

Tag:
 ប្រឡង​
  គ្រូ​
 ​បឋម​
  ម​ត្តេ​យ្យ​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com