ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វី​គ្រាន់តែ​ស្ត្រេ​សសោះ ក៏​លើសឈាម​ដែរនោះ​?
12, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​គឺជា​រឿង​ពិត​មួយ​ដែល ស្ថានភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​បណ្តោះអាសន្ន​បាន​។ យ៉ាងណាមិញ ទំនាក់ទំនង​រវាង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ស្ត្រេ​ស​មិនទាន់​យល់ដឹង​ច្បាស់​នៅឡើយ​ទេ​។ នេះ​ដោយសារតែ ស្ត្រេ​ស​អាចជា​កត្តា​ប្រឈមមុខ​របស់​មនុស្ស​ម្នាក់ៗ​សម្រាប់​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ជំងឺ​បេះដូង​។ ម្យ៉ាងវិញទៀត ស្ត្រេ​ស​ក៏​អាចមាន​ឥទ្ធិពល​ទៅលើ​កត្តា​ប្រឈមមុខ​ផ្សេងៗ​ទៀត​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ដែរ​។ ឧទាហរណ៍ ហើយ​សិន​ជា អ្នក​ស្ត្រេ​ស សម្ពាធ​ឈាម​អាច​នឹង​ឡើង​ខ្ពស់ អ្នក​អាច​នឹង​ញ៉ាំ​អាហារ​ច្រើនៗ​ដើម្បី​បំបាត់​ស្ត្រេ​ស (​នាំ​ឲ្យ​ធាត់​ជ្រុល​) អ្នក​មិនមាន​អារម្មណ៍​ចង់​ហាត់ប្រាណ និង​ញៀន​ការជក់បារី ឬ​ផឹកស្រា​។ កត្តា​ទាំងនេះហើយ​សុទ្ធតែ​អាចធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​។

 
​តើ​មាន​អ្វី​កើត​ឡើងទៅ​នៅពេល​យើង​ស្ត្រេ​ស​?
 
​នៅពេល​ស្ត្រេ​ស រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន Cortisol ដែល​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អតុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ​ទេ តែ​ក៏​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បណ្តោះអាសន្ន​ដែរ​។ យ៉ាងណាមិញ បើសិនជា​រឿងនេះ​កើតឡើង​ភាគច្រើន អ្នក​ពិតជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​។ ជំងឺ​លើស​សម្ពាធ​ឈាម​រយៈពេល​យូរ អាច​បណ្តាល​ឲ្យ​ចង្វាក់បេះដូង​ឡើង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​បេះដូង​លោត​កាន់តែ​លឿន និង​ងាយ​កើត​ជំងឺ​បេះដូង​ណាស់​។ ក្រៅពីនេះ វា​ក៏​នាំ​ឲ្យ​សរសៃឈាម​រួម​តូច​ដែរ​បើសិនជា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាមមាន​ខ្ពស់​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com