ជាតិ
ទំនប់ទឹកប្រទាក់ក្រឡា ក្នុងស្រុកទឹកឈូ ត្រូវបានបិទភ្ជិតវិញហើយ រូបពីក្រសួងធនធានទឹក
× លោក លឹម គានហោ រដ្ឋមន្រី្តក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធប្រមាណ១០០នាក់ បានចុះអន្តរាគមន៍បិទទំនប់ទឹកប្រទាក់ក្រឡា នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានទាំងស្រុងហើយ នៅព្រឹកថ្ងៃទី១២ ខែសីហានេះ។
អភិបាលស្រុកទឹកឈូ លោក នាក់ សុវណ្ណរី បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា រដ្ឋមន្រី្តក្រសួងធនធានទឹក និងអាជ្ញាធរ បានប្រើគ្រឿងចក្រ១៤គ្រឿង ដើម្បីទប់ទល់ក្នុងការបិទទឹកនៅអាងទឹក។ អភិបាលស្រុក បានបញ្ជាក់ថា៖ «រដ្ឋមន្រី្តនិងអាជ្ញាធរចុះអន្តរាគមន៍តាំងពីយប់ រហូតដល់ព្រឹកនេះ ហើយស្ថានភាពទឹកកំពុងស្រកបណ្ដើរៗ»។
ទំនប់ទឹកត្រូវបានបិទភ្ជិតទាំងស្រុងនៅម៉ោងប្រមាណ៨និង៣០នាទីព្រឹក ដែលចំណាតពេលប្រហែល២០ម៉ោង។ ការចុះអន្តរាគមន៍នេះ បានប្រើកញ្ច្រែងថ្មប្រមាណ១០០ដុំ ថ្មនិងដីប្រមាណ៥០០ម៉ែត្រគូប។ មកដល់ព្រឹកនេះ ក្រុមការងារចុះអន្តរាគមន៍នៅតែបន្តពង្រឹងកន្លែងទំនប់បាក់ឲ្យបានរឹងមាំបន្ថែម។
ពាក់ព័ន្ធនឹង អាងទំនប់ទឹកប្រទាក់ក្រឡាក្នុងស្រុកទឹកឈូ ជាទំនប់ចាស់កសាងឡើងក្នុងសម័យខែ្មរក្រហម ហើយត្រូវបានជួសជុលឡើងវិញនៅឆ្នាំ២០០៨៕
Tag:
ទំនប់ទឹកប្រទាក់ក្រឡា
© រក្សាសិទ្ធិដោយ thmeythmey.com