​អង្គ​រថា​យ​ហ្គឺ​រ​នៅតែ​រកបាន​១​ពិន្ទុ​ពេល​ប៉ះ​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង ដូច​ជើង​ទីមួយ​
កីឡាជាតិ
ជាតិ
​អង្គ​រថា​យ​ហ្គឺ​រ​នៅតែ​រកបាន​១​ពិន្ទុ​ពេល​ប៉ះ​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង ដូច​ជើង​ទីមួយ​
12, Aug 2019 , 11:18 am        
រូបភាព
Alexis Ramos របស់អង្គរថាយហ្គឺរ ប្រជែងយកបាល់ជាមួយ សុក សំណាង របស់ព្រះខ័នរាជស្វាយរៀង។ រូបថត ហ្វេសប៊ុក អង្គរថាយហ្គឺរ
Alexis Ramos របស់អង្គរថាយហ្គឺរ ប្រជែងយកបាល់ជាមួយ សុក សំណាង របស់ព្រះខ័នរាជស្វាយរៀង។ រូបថត ហ្វេសប៊ុក អង្គរថាយហ្គឺរ
​ទោះបី​មិនអាច​ស្វែងរក​ជ័យជម្នះ​នៅលើ​ទឹកដី​សៀមរាប តែ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​នៅតែ​បន្ត​ឈរ​កំពូល​តារាង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​១៩ ក្រោយ​ស្មើ​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ ១-១ ដូច​កាលពី​ជើង​ទីមួយ​។ អ្វីដែល​អស្ចារ្យ​សម្រាប់​ក្រុម​នេះ គឺ​ពួកគេ​បាន​រក្សា​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​។ ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​បាន​រំកិល​ចំណាត់ថ្នាក់​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៦ ក្រោយ​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ២-០ ក្រោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(​ប៉ូលិស​)​យកឈ្នះ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ ៣-១​។

 
​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ នា​ជំនួប​សប្តាហ៍​ទី​១៩​នៅលើ​ទឹកដី​សៀមរាប កាលពី​ថ្ងៃអាទិត្យ ជួយ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បន្ត​ឈរ​កំពូល​តារាង​មាន​៤៩​ពិន្ទុ ដែលមាន​គម្លាត​៦​ពិន្ទុ​ពី​គ្រូ​ប្រជែង​វិសាខា ដែល​ឈរ​លេខ​រៀង​ទី​២​មាន​៤៣​ពិន្ទុ​។ លទ្ធផល​នេះដែរ បាន​ជួយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ជាមួយ​ជ័យជម្នះ​១៥​លើក និង​ស្មើ​៤​លើក​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងចំណោម​១៩​ប្រកួត ពួកគេ​របូត​គ្រាប់​បាល់​តែ​១៣​គ្រាប់​ប៉ុណ្ណោះ ហើយ​ស៊ុត​ចូល​គេ​រហូត​៦២​គ្រាប់​។ 
 
​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​រវាង​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នៅ​តង់​ទី​១ ទោះបី​ពួកគេ​ព្យាយាម​វាយបក​និង​បង្កើត​ឱកាស​មាស​ដាក់គ្នា​ទៅវិញទៅមក​ក៏ដោយ​។ គ្រាប់​បាល់​ទី​បាន​កើតឡើង​នៅ​៩​នាទី​ដំបូង​ក្នុង​តង់​ទី​២ បន្ទាប់ពី​កីឡាករ Charles William Hew Machell សម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ភ្ញៀវ​ព្រះខ័ន​រាជ​ស្វាយរៀង​។ ភាពសប្បាយ​រីករាយរ​បស់​ម្ចាស់ផ្ទះ​ក៏បាន​កើតឡើង ក្រោយ​ពេលដែល​កីឡាករ Ramos Alexis Damian សម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ នៅ​នាទី​ទី​៦០​។​
 
​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត ទោះ​មានការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​ក៏ដោយ​។ លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​ឈរ​លេខ​រៀង​ទី​៤​បាន​ធ្លាក់​មកឈរ​លេខ​រៀង​ទី​៥​ក្នុង​សប្តាហ៍​ទី​១៩ ដោយមាន​៣៨​ពិន្ទុ ខណៈ​ទីតាំង​ចាស់​របស់​ពួកគេ​ជំនួស​ដោយ​បឹងកេត ដែល​បាន​យកឈ្នះ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ក្នុង​លទ្ធផល ៦-០​។ 
 
​ក្រុម​ក្រសួងការពារជាតិ​បាន​រំកិល​ចំណាត់ថ្នាក់​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៦​ជាមួយ​៣២​ពិន្ទុ ក្រោយ​ពួកគេ​បាន​យកឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ២-០ នៅលើ​ទឹកដី​ខ្លួន​។ ពីរ​គ្រាប់រ​បស់ទ័ព រកបាន​ដោយ​កីឡាករ ខែ​ក ខេមរិន្ទ និង កាន់ ពិសាល​។ នា​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ​បាន​បាត់បង់​៣​ពិន្ទុ​នៅលើ​ទឹកដី​ខ្លួន ក្រោយ​ចាញ់​ប៉ូលិស​ក្នុង​លទ្ធផល ៣-១៕  

Tag:
 ព្រះខ័ន​រាជ​ស្វាយរៀង​
  MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com