ONE Championship
កីឡាជាតិ
ជាតិ
Giorgio Petrosyan ជឿជាក់ថា​ឈ្នះ​ម្ចា​ស់​ផ្ទះ​ថៃ Nattawut ឡើងទៅ​ដណ្ដើម​ប្រាក់ ១​លាន​ដុល្លារ​
12, Aug 2019 , 11:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
Giorgio Petrosya រហស្សនាម «The Doctor» ត្រូវ​ជួប​ជើង​ខ្លាំង​ថៃ Jo Nattawut ជាថ្មី នៅ​សង្វៀន ONE: DREAMS OF GOLD ដោយ​រំពឹងថា​ជា​គូ​ជក់ចិត្ត​ដិតអារម្មណ៍​។ ជើង​ខ្លាំង​លំដាប់​ពិភពលោក World Champion ទាំង​ពីររូប​ត្រូវ​តតាំង​គ្នា​នៅ​ទីលាន Impact Arena ថ្ងៃទី ១៦ ខែសីហា នៅ​ក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ប្រជែង​យក​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី ONE Featherweight Kickboxing World Grand Prix ដែលមាន​ប្រាក់រង្វាន់​រហូតដល់ ១ លាន​ដុល្លារ​អាមេរិក​។ 


 
​ជើង​ខ្លាំង​សញ្ជាតិ​អ៊ីតាលី បានឈ្នះ​កីឡាករ​ថៃ​រហស្សនាម​ថា «Smokin» កាល​ខែ មេសា ឆ្នាំមុន ម្ដង​រួចទៅហើយ ហើយ​គេ​សង្ឃឹមថា​អាច​ដណ្ដើម​កន្លែង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​សង្វៀន ONE: CENTURY នា​ខែតុលា ក្នុង​គោលដៅ​ឈានទៅ​ក្រសោប​ប្រាក់រង្វាន់ ១ លាន​ដុល្លារ​។ 
 
«​ខ្ញុំ​ស្គាល់​អំពី​គូប្រកួត​របស់ខ្ញុំ​ច្បាស់​។ ខ្ញុំ​បាន​យកឈ្នះ​គេ​ម្ដង​កាល​ជួបគ្នា​លើក​ទី​១ ។ ច្បាស់​ណាស់​ថា គេ​មាន​ភាពល្អ​ប្រសើរឡើង​មិន​ខាន ព្រោះ​ទើប​ឈ្នះ ៤ ប្រកួត​ចុងក្រោយ​ជាប់​គ្នា​។ តែ​ខ្ញុំ​មិន​គិតថា​រីកចម្រើន​ខ្លាំង និង​ខុសប្លែក​ច្រើន​ទេ ត្រឹម ១ ឆ្នាំកន្លះ​ន​ភ​»​។ «The Doctor» បញ្ជាក់​បែប​ដូច្នេះ​។ កូនកាត់​អា​មេ​នី​-​អ៊ីតាលី បាន​យកឈ្នះ ជើង​ខ្លាំង​ថៃ Petchmorakot Petchyindee Academy នៅ​វគ្គ​៨​នាក់​ចុងក្រោយ​ជា​ឯកច្ឆន្ទ ក្នុងការ​ប្រកួត​លើក​ទី​២ ក្រោយ​លើក​ទី​១ មាន​ភាពចម្រូងចម្រាស​នៅ​។ 


 
​ឥឡូវ​កីឡាករ​វ័យ ៣៣ ឆ្នាំ ត្រូវ​ជួប Nattawut ជា​លើក​ទី​២​ដូចគ្នា​បន្ទាប់ពី​រូបគេ​គ្រប់គ្រង​ស្ថានការណ៍​នៅ​សង្វៀន ONE: HEROES OF HONOR កាល​ខែ មេសា ឆ្នាំមុន​។ យ៉ាងណាក្ដី​កីឡាករ​ប្រដាល់​រូបនេះ​ជឿជាក់ថា ការប្រកួត​នេះ​នឹងមាន​ការផ្លាស់ប្ដូរ​ខ្លះ​។ «The Doctor» បញ្ជាក់ទៀតថា ៖«​ខ្ញុំ​ប្ដូរ​តិក​និក​របស់ខ្ញុំ​ទល់នឹង [Petchmorakot] និង មិនសូវ​ចូល​ច្រើនពេក​ទេ​។ ខ្ញុំ​រង់ចាំ​វ៉ៃ​ត្រង​ច្រើនជាង តែ​ជើង​របស់ខ្ញុំ​ធ្វើ​ចលនា​ច្រើន​។ នោះ​ហើយ​ជា​វិធី​ដែល​ខ្ញុំ​ឈ្នះ​។ ដូច្នេះ​គម្រោង​របស់ខ្ញុំ​អាច​ផ្លាស់ប្ដូរ​ដែរ ហើយ​ត្រូវ​មើល​ភាពជាក់ស្ដែង​នា​ប្រកួត​ខាងមុខ​»​។ គេ​ទទួលស្គាល់ថា កណ្ដាប់ដៃ​របស់ «Smokin» ពិតជា​គ្រោះថ្នាក់​ខ្លាំងណាស់​។ 
 
Nattawut ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​ទល់នឹង​កីឡាករ​លំដាប់​កំពូល​នៅ ONE Super Series ក្នុង​នោះគេ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ចំនួន ២ លើក​។ កណ្ដាប់ដៃ​ខ្លាំង​របស់ Nattawut បាន​បញ្ជាប់ Yohann Fairtex Drai និង​វាយ Sasha Moisa ឲ្យ​ចុះចាញ់​ទឹក​ទី​៣ នៅ World Grand Prix វគ្គ​៨​នាក់​។  យ៉ាងណាក្ដី Petrosyan ដឹង​អំពី​របៀប​ការពារ​ប៉ុន្តែ​ជំនួប​នេះ Nattawut ក៏ត្រូវ​ខ្លាចរអា​កណ្ដាប់ និង​ជើង​របស់ខ្លួន​ដែរ​។ កីឡាករ​សញ្ជាតិ​អ៊ីតាលី​ពន្យល់​បែបនេះ ៖«​ក្នុងការ​ប្រកួត​ដំបូង​ទល់នឹង Smokin ខ្ញុំ​ដើរ​សម្រុកចូល​ខ្លាំងណាស់ ហើយ​ការពារ​ល្អ​ដែរ​។ ខ្ញុំ​ព្យាយាម​វ៉ៃ​និង​ទាត់​ព្រោះ​វា​ជាការ​រៀបចំ​របស់ខ្ញុំ​»​។​
 
​វីដេអូ​ការប្រកួត​រវាង Giorgio Petrosyan រំពឹង​សងសឹក Jo Nattawut  ឆ្នាំមុន​៖ 

 
 
​កីឡាករ​ដដែល​រៀបរាប់​ទៀតថា​៖ «​ខ្ញុំ​ចងចាំ​បាន​ថា​ទម្ងន់​ជើង​របស់គេ​ខ្លាំងណាស់​។ គេ​ជា​គូប្រកួត​ដែល​វ៉ៃ​បាន​ពេញ​ទឹក​ល្អ និង ចេញ​កណ្ដាប់ដៃ ទាត់ និង ជង្គង់​ល្អ​។ ដូច្នេះ​ខ្ញុំ​ត្រូវតែ​រំលឹក​អំពី​រឿងនេះ​។ គេ​លឿន គេ​ល្អ តែ​ខ្ញុំ​ក៏​មិនធម្មតា​។ យើង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​ពេញ​ថ្លើម​»​។ «The Doctor» អាច​ក្លាយជា​កីឡាករ​មាន​ភាគរយ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​មិន​ហ៊ាន​មើលស្រាល​គូប្រជែង​នោះឡើយ​។ ប៉ុន្តែ​គេ​នឹង​ប្រឹងប្រែង​ដើម្បី​បង្កើត​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​មួយ​នេះ និង ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​បាងកក អង្គុយ​មិន​សុខ​ពេល​ទៅ​ទស្សនា​។ 
 
Petrosyan សង្កត់ធ្ងន់​៖ «​អ្វីៗ​អាច​កើតឡើង​គ្រប់ពេល​លើស​ង្វៀន ដូច្នេះ​អ្នក​សង្ឃឹម​ឈ្នះ​មិន​ប្រាកដថា​ឈ្នះ​នោះឡើយ ជាក់ស្ដែង​ដូច​បានឃើញ​ស្រាប់ Yodsanklai និង Sana ជាដើម​»​។ ខ្ញុំ​ផ្ដោតលើ​ការប្រកួត​ជាជាង​ផ្ដោតលើ​ទឹកប្រាក់ ១ លាន​ដុល្លារ​។ ខ្ញុំ​រៀបចំខ្លួន​ជួប​គូប្រជែង ល្អ​ជាង​។ ខ្ញុំ​ដឹងថា Nattawut ក៏​រៀបចំ​បានល្អ​ផងដែរ​។ វា​ជា​សង្គ្រាម​លើស​ង្វៀន​ញាក់សាច់​មួយ »​។ 
​កុំ​ភ្លេច​តាមដាន​ការប្រកួត​គូ​ខ្លាំងៗ​នៅ​សង្វៀន  ONE: DREAMS OF GOLD នា​ថ្ងៃទី ១៦ ខែ សីហា ខាងមុខ​ចាប់ពី​ថ្ងៃ​ម៉ោង ៥:៣០ តទៅ​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក  https://www.facebook.com/ONEChampionship/ និង YouTube: https://www.youtube.com/user/OneFCMMA ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com