ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​ប៉ុន្មាន​ចំណុច​នេះ​អាច​បញ្ចុះ​អាស៊ីត​អ៊ុយ​រិ​កបាន​ហើយ​
13, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​គ្រូពេទ្យ​មាន​ប្រាប់​ទេ​ថា​ហេតុអ្វី​បានជា​សន្លាក់​មេជើង​ហើម និង​ឈឺ​ដែរ​ទេ​? នេះ​ដោយសារតែ​អ្នក​កំពុង​តែមាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ហើយ​។ ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​មានន័យថា ជា​ជំងឺ​ដែលមាន​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ឡើង​ខ្ពស់​។



អាស៊ីត​អ៊ុយ​រិ​ក​នេះ​ច្រើនតែ​បណ្តាលមកពី​ការរំលាយ​អាហារ និង​ភេសជ្ជៈ​ដែលមាន​ជាតិ Purines ដែលមាន​ដូចជា​៖
 
- ​សាច់​គ្រឿងក្នុង និង​សាច់ជ្រូក​បី​ជាន់​
​- ត្រី​ដូចជា សា​ឌី​ន​
​- ពពួកសត្វ​មាន​សំបក​ដូចជា លៀស ឬ​គ្រុំ​សមុទ្រ​
​- សណ្តែក​ស្ងួត​
​- គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។ 
 
​យ៉ាងណាមិញ ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​វិធី​មួយចំនួន និង​ងាយស្រួល​ក្នុង​ការជួយ​ឲ្យ​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​ចុះ​ទាប​វិញ​បាន​៖
 
​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ និង​ភេសជ្ជៈ​សម្បូរ​ជាតិ Purine
 
​វា​គឺជា​រឿង​ដែល​ត្រូវ​ចាប់ផ្តើម​ហើយ​ក្នុង​ការបន្ថយ​អាហារ​សម្បូរ​សារធាតុ​មួយ​នេះ ដោយសារតែ​វា​ជាដើម​ហេតុ​នាំ​ឲ្យ​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​ឡើង​ខ្ពស់​ក្នុង​ខ្លួន​។ ប៉ុន្តែ​មិនមែន​មានន័យថា​អ្នក​ត្រូវ​ឈប់​ញ៉ាំ​ទាំងអស់​នោះទេ​។ អ្នក​អាច​ទទួល​តាន​ក្នុង​កម្រិត​មធ្យម​បាន​។ 

​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​ឲ្យ​បានល្អ​
 
​ការ​លើស​របស់​អាស៊ីត​អ៊ុយ​រិ​ក​ត្រូវបាន​បញ្ចេញ​ចោល​តាមរយៈ​តម្រងនោម​។ ដូច្នេះហើយ យក​ល្អ​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​ជំរុញ​ដល់​ការ​នោម​ច្រើន​ដែរ ហើយ​វា​ក៏​បញ្ចេញ​អាស៊ីត​អ៊ុយ​រិ​កមក​ក្រៅ​ច្រើន​។ អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន ២​លីត្រ​ក្នុង​មួយថ្ងៃ​។ បើសិនជា​អ្នករស់នៅ​តំបន់​ដែល​បែកញើស​ច្រើន អ្នក​ក៏​គួរតែ​ញ៉ាំ​ទឹក​ច្រើនជាង​នេះដែរ​។ 
 
​បន្ថយ​ស្ត្រេ​ស​
 
​យើងទាំងអស់គ្នា​ដឹង​ហើយ​ថា ការដែល​ស្ត្រេ​ស​រ៉ាំរ៉ៃ​មាន​ផលវិបាក​របស់​ជាច្រើន​ណាស់ ចាប់ពី​ការ​ថប់​អារម្មណ៍​រហូតដល់​ជំងឺ​បេះដូង​សរសៃឈាម​។ តើ​អ្នកមាន​ដឹង​ទេ​ថា ការដែល​ស្ត្រេ​ស​ក៏​អាច​នាំ​ឲ្យ​កើត​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ដែរ​ទេ​? អ្នកវិទ្យាសាស្ត្រ​បានបញ្ជាក់​ហើយ​ថា ការ​ស្ត្រេ​ស​ច្រើន​អាច​នាំ​ឲ្យ​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​កើនឡើង​ក្នុង​ខ្លួន​បាន​។ 
 
​រក្សា​ទម្ងន់​ឲ្យ​នៅមាន​សុខភាព​ល្អ​
 
​ការដែល​ធាត់ ឬ​ធាត់​ជ្រុល​សុទ្ធតែជា​ដើមហេតុ​នាំ​ឲ្យ​មានការ​រលាក​ក្នុង​ខ្លួន​។ ក្រៅពីនេះ​វា​ក៏​អាចធ្វើ​ឲ្យ​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក​កើនឡើង​ក្នុង​ខ្លួន រហូតដល់​កើតជា​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ដែរ​។ ជាមួយគ្នានេះដែរ ការ​ធាត់​ជ្រុល ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា​មួយ​ទៅលើ​កម្រិត​អាំង​ស៊ុយ​លីន​ថែមទៀត ដូច្នេះ​វា​ក៏​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com