Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ​៖ ការផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​វិស័យ​បច្ចេកវិទ្យា​ឲ្យ​បាន​ច្រើន​នឹង​ជួយ​ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​កាន់តែខ្លាំង
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ​៖ ការផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​វិស័យ​បច្ចេកវិទ្យា​ឲ្យ​បាន​ច្រើន​នឹង​ជួយ​ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​កាន់តែខ្លាំង
13, Aug 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​​អ្នកស្រី ប្រាក់ ឆៃ​កល្យាណ ប្រធាន​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​នៃ​ក្រុមហ៊ុន​កូ​មិន​ខ្មែរ ដែលជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន RM Group បាន​មានប្រសាសន៍ថា ដើម្បី​អាច​ឲ្យ​ស្ត្រី​ចូលរួម​កាន់តែច្រើន​នៅក្នុង​វិស័យ​បច្ចេកវិទ្យា គួរ​មានការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ពី​សំណាក់​ក្រសួង​ពាក់ព័ន្ធ​និង​ពី​វិស័យ​ឯកជន​នានា​។ ហើយ​ការណ៍​ដែល​អាច​ឲ្យ​ស្ត្រី​ក្លាយជា​អ្នកដឹកនាំ​បានល្អ គេ​ត្រូវមាន​ភាព​ឯករាជ្យ​ម្ចាស់ការ ភាព​អត់ធ្មត់ ការទទួលខុសត្រូវ កា​រក្សា​ភក្តីភាព​ចំពោះ​សហការី និយោជក​និង​អតិថិជន និង​ការរក្សា​គុណ​តម្លៃ​ផ្ទាល់ខ្លួន​ជានិច្ច​៕


© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម