ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
នយោបាយជាតិ
ទូតជប៉ុន លោក Hidehisa Hironouchi ចប់អាណត្តិនៅកម្ពុជា ហើយបន្តតួនាទីនៅហូឡង់
13, Aug 2019 ,
11:47 am
រូបភាព
លោក Hidehisa Hironouchi ចាប់ដៃជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៣ ខែសីហា។ រូបថត SPM Page
×
ដោយ:
ថ្មីៗ
លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី(Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចូលជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា នេះ មុនពេលដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយបន្តកាន់តួនាទីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។
ពីរសប្តាហ៍ទៀត លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី នឹងចាកចេញពីរាជធានីភ្នំពេញនៅ ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ ដើម្បីទទួលតួនាទីថ្មីជា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។ នេះបើតាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅកម្ពុជា រយៈពេល៣ឆ្នាំកន្លងមក លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី បានវាយតម្លៃពីភាពរីកចម្រើននៃសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា ទាំងវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ពីការប្រឹងប្រែងរបស់លោក ហ៊ីដេហ៊ីហ្សា ក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសការចរួមចំណែកយ៉ាងធំលើកការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយកាលពីឆ្នាំ២០១៨ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប៉ុន្មាន ៤៤០លានដុល្លារតែប៉ុណ្ណោះប៉ុន្តែនៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជាចំនួន ៤៤០លានដុល្លារអាមេរិក។
កាលពីឆ្នាំមុនផងដែរ កម្ពុជាបាននាំចេញទៅជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១៦០០លានដុល្លាអាមេរិក។ នៅក្នុងឆ្នាំ ២០១៩នេះ វិញ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារសហរដ្ឋអាមេរិក ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទូតជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម