រាជបណ្ឌិត្យសភា​៖ ពីរ​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​បណ្ឌិត សុខ ទូច សមិទ្ធផល​ជាច្រើន បានកើត​ឡើង​
ជាតិ
សង្គមជាតិ
រាជបណ្ឌិត្យសភា​៖ ពីរ​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​បណ្ឌិត សុខ ទូច សមិទ្ធផល​ជាច្រើន បានកើត​ឡើង​
13, Aug 2019 , 7:19 pm        
រូបភាព
លោក សុខ ទូច ពេលឡើងកាន់តំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៧ (រូបពីរាជបណ្ឌិត្យសភាកម្ពុជា)
លោក សុខ ទូច ពេលឡើងកាន់តំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៧ (រូបពីរាជបណ្ឌិត្យសភាកម្ពុជា)
ដោយ: ថ្មីៗ
​គិត​ត្រឹម​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ មកដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩ ជា​រយៈពេល​ពីរ​ឆ្នាំ ដែល​បណ្ឌិត សុខ ទូច ឡើងកាន់តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។ ក្នុង​គម្រប់​ខួប​ពីរ​ឆ្នាំនេះ រាជបណ្ឌិត្យសភា បាន​ផ្សាយ​អត្ថបទ​មួយ​ស្តីពី​ស្នាដៃ​របស់លោក សុខ ទូច ដែលមាន​គោរព​ងារ​ថា​ជា «​បណ្ឌិតសភា​ចា​រ្យ​» និង​មាន​ឋានៈ​ស្មើ «​រដ្ឋមន្ត្រី​»​។


 
​អត្ថបទ​នោះ បានសរសេរថា​៖«​រយៈពេល​ពីរ​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​បណ្ឌិត សុខ ទូច សមិទ្ធផល​ថ្មី​ជាច្រើន បាន​លេច​ជា​រូបរាង​ឡើង​»​។ សមិទ្ធិផល​ទាំង មានដូចជា ទី​១. ការចុះ​អនុស្សរណៈ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា​ចំនួន​១១ ទី​២. ការរៀបចំ​កិច្ចពិភាក្សា​តុមូល បើក​សិក្ខាសាលា ធ្វើ​បាឋកថា និង​សន្និសីទ​អន្ដរជាតិ​ផ្សេងៗ ចំនួន​១០​កម្មវិធី និង ទី​៣. ការបង្កើត​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​សែន​ឫស្សី​ត្រឹប ក្នុង​ខេត្តព្រះវិហារ ហើយ​បាន​នាំគោ​ទឹកដោះ​១០០​ក្បាល​ពី​បរទេស​ជា​លើកដំបូង មក​ចិញ្ចឹម​ក្នុង​ឧទ្យាន​នេះ ។​
 
​រាជបណ្ឌិត្យសភា បន្ថែមថា ក្រៅពី​សមិទ្ធផល​ខាងលើ អគារ​ថ្មី​មួយទៀត ដែល​លោក សុខ ទូច ដាក់ឈ្មោះថា «​អគារ​ឥន្ទ្រ​ទេវី​» នឹង​លេច​រូបរាង​ឡើង​នៅ​ចុងឆ្នាំ​២០១៩​នេះ​។ អគារ​នេះ ជា​កន្លែង​បណ្ដុះបណ្ដាល​របស់​រាជបណ្ឌិត្យ​សភា​៕ 

Tag:
 សុខ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com