អត្ថបទពាណិជ្ជកម្ម
vivo Y12 ស្មា​ត​ហ្វូ​ន​សេរី​ថ្មី នឹង​បង្ហាញខ្លួន​នៅក្នុង​រឿង​ភាគ​ខ្លី​បែប​យុវវ័យ នាពេល​ឆាប់ៗ​នេះ​
13, Aug 2019 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
​គិត​ត្រឹម​ថ្ងៃ​នះ គឺ​រយៈពេល​ជាង ២ ឆ្នាំ​ហើយ ដែល​ក្រុមហ៊ុន​ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ន vivo បាន​ឈាន​ជើង​ចូលមកក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ ផលិតផល​ស្មា​ត​ហ្វូ​ន vivo មិនមែនជា​ស្មា​ត​ហ្វូ​ន​ដែល​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​កំពូល​ទេ ប៉ុន្តែ​បើ​និយាយ​ចំពោះ​ការ​រចនា​ម៉ូដ ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន នីមួយៗ​វិញ គឺ​សុទ្ធសឹង​តែមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ មាន​លក្ខណៈ​ទាន់​សម័យកាល និង​បំពាក់​ដោយ​ប្រព​ន្ធ័​បច្ចេកវិទ្យា​ទំនើបៗ មិន​ចាញ់​ស្មា​ត​ហ្វូ​ន​ដទៃ​ឡើយ​។ អាច​និយាយបានថា គឺជា ស្មា​ត​ហ្វូ​ន ដែល​កំពុង​តែមាន​ប្រជាប្រិយភាព នៅលើ​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​
 
​អ្នក​ទាំងអស់គ្នា​បានដឹងហើយថា ក្រុមហ៊ុន​ទូរ​សព្ទ័​ដៃ vivo មានត្រកូល​តំណាង​របស់ខ្លួន 3 សេរី ដែល​កំពុងតែ​មានឈ្មោះ​បោះ​សំឡេង និង​មាន​សន្ទុះ​នៃ​ការគាំទ្រ​ច្រើន នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេលបច្ចុប្បន្ន នោះ​គឺ បងប្អូន​នៃ​ត្រកូល V, ត្រកូល Y និង​ត្រកូល S ដែល​ទើបតែ​សម្ពោធ​កាលពី​មួយខែ​មុន​។ 
 
​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ​នាពេល​ខាងមុខនេះ ក្រុមហ៊ុន​ទូរ​សព្ទ័​ដៃ vivo និង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​របស់ខ្លួន មួយ​សេរី​ទៀត ដែល​វា​ត្រូវជា​បងប្អូន​រួម​ជំនាន់​របស់​ត្រកូល Y ផងដែរ នោះ​គឺ ម៉ូ​ឌែ​ល vivo Y12​។ បើតាម​ការប៉ាន់ស្មាន ស្មា​ត​ហ្វូ​ន​នេះ អាច​ចេញលក់​ជា​ផ្លូវការ នៅលើ​ទីផ្សារ​ឆាប់ៗ​នេះ​ផងដែរ​។ 


 
​យ៉ាងណាមិញ ចំពោះ vivo Y12 នេះ នៅ​មិនទាន់​បានប្រកាស​ឲ្យ​ដឹង​ពី​តម្លៃ​ខ្លួន និង​លក្ខណៈសម្បត្តិ​របស់​វា​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​។ ដូច្នេះ​មានតែ​រង់ចាំ​មើលថា តើ​ម៉ូ​ឌែ​ល​ជំនាន់​ចុងក្រោយ​ស្មា​ត​ហ្វូ​ន​ត្រកូល Y មួយ​នេះ នឹងមាន​អ្វី​ពិសេស​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ខ្លះ​។ អ្វីដែល​ពិសេស​នោះ vivo នឹង​ត្រៀម​កាដូ​ជូនទៅ​ដល់​អ្នក​ទាំងអស់​គ្នា ដែល​ធ្វើជា​រឿង​ភាគ​ខ្លី​បែប​យុវវ័យ​មួយ ដែល​នឹងត្រូវ​ចាក់​បង្ហាញ នាពេល​ឆាប់ៗ​ខាងមុខនេះ​ដូចគ្នា​។ 
 
​បើ​អ្នក​ទាំងអស់គ្នា​ចង់ដឹង​ថា ការមកដល់​នៃ​សមាជិក​ថ្មី vivo Y12 ហើយនឹង​សាច់រឿង​ភាគ​ខ្លី​បែប​យុវវ័យ មាន​អត្ថន័យ និង​ខ្លឹមសារ នៃ​សាច់រឿង​យ៉ាងណា​នោះ សូម​តាមដាន​នៅក្នុង​ទំព័រ ផេ​ក vivokh និង ផេ​ក 18th Birthday Wish  ទាំងអស់គ្នា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com