អាហារូបករណ៍​សម្រាប់​មន្ត្រី​វ័យក្មេង​ទៅ​សិក្សា​ជំនាញ​គោលនយោបាយ​នៅ​ជប៉ុន
ជាតិ
អាហារូបករណ៍​សម្រាប់​មន្ត្រី​វ័យក្មេង​ទៅ​សិក្សា​ជំនាញ​គោលនយោបាយ​នៅ​ជប៉ុន
13, Aug 2019 , 4:57 pm        
រូបភាព
​ដោយ​៖ សុវណ្ណ ស្រី​ពេជ្រ
 
​ភ្នំពេញ​៖ វិទ្យាស្ថាន​ជាតិ​សិក្សា​គោលនយោបាយ​(GRIPS) នឹង​ផ្ដល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត លើ​មុខជំនាញ​ផ្សេងៗ​ជាពិសេស​គោលនយោបាយ​សាធារណៈ ដល់​មន្ត្រី​វ័យក្មេង​មកពី​ស្ថាប័នរដ្ឋ នៃ​បណ្ដា​ប្រទេស​លើ​សកលលោក​ក្នុងនោះ​មាន​មន្ត្រីរាជការ​កម្ពុជា​ផងដែរ​។​

 
​យោងតាម​សេចក្ដីប្រកាស របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី ២៥ កក្កដា ឆ្នាំ​២០១៩ កន្លងទៅនេះ​បានអោយដឹងថា វិទ្យាស្ថាន​ជាតិ​សិក្សា​គោលនយោបាយ​(GRIPS) នឹង​ផ្ដល់​អាហារូបករណ៍​ថ្នាក់បណ្ឌិត និង​អនុបណ្ឌិត​លើ​ជំនាញ​ផ្សេងៗ សម្រាប់​មន្ត្រីរាជការ​វ័យ​ក្មេង​មាន​សក្តានុពល​មកពី​ក្រសួង ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​។​
 
​វគ្គ​សិក្សា​នេះ នឹង​ចាប់ផ្ដើម​នៅ​ខែតុលា ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន ចំពោះ​លក្ខ​ខ័​ណ្ឌ​នៃ​ការទទួល​អាហារូបករណ៍ ត្រូវបាន​កំណត់​ទៅតាម​មុខជំនាញ​ផ្សេងៗ​គ្នា ដែលមាន​នៅក្នុង​គេហទំព័រ​របស់​វិទ្យាស្ថាន​៖ www.grips.ac.jp/en/admission/index/ ។ 
 
​គួរបញ្ជាក់​ផងដែរ​ថា វិទ្យាស្ថាន​នឹង​ទទួល​ពាក្យ​ចាប់ពី​ខែសីហា ឆ្នាំ​២០១៩​។ បេក្ខជន បេ​ក្ខ​នារី​អាចដាក់​ពាក្យ​ផ្ទាល់​តាម online សម្រាប់​ព័ត៌មាន​លម្អិត អាចទាក់ទង​តាមរយៈ [email protected]
 

Tag:
 អប់រំ​
  អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com