ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង​៖ ធ្វើ​ឲ្យ​រដ្ឋបាល​ខ្លាំង ទើប​ប្រទេសជាតិ​មិន​ដួល ពេល​មាន​បញ្ហានយោបាយ​
13, Aug 2019 , 5:24 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ស ខេង
រូបពីហ្វេសប៊ុកសម្ដេច ស ខេង
ដោយ:
​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី​សម្ដេច ស ខេង បាន​លើកឡើងថា ធ្វើ​ឲ្យ​រដ្ឋបាល​សាធារណៈ​របស់​ប្រទេសជាតិ​រឹងមាំ ទើប​ពេល​មាន​បញ្ហានយោបាយ មិន​ទាញ​ឲ្យ​ដំណើរការ​ប្រទេសជាតិ​ជួប​បញ្ហា​ធ្ងន់ធ្ងរ ឬ​ដួលរលំ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​ឲ្យ​ដឹង​ដូចនេះ​ក្នុង​វេទិកា​ស្តីពី​មុខងារ​នីតិកម្ម និង​ការងារ​កែទម្រង់​របស់​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​១៣​ខែសីហា ។​


 
«​ប្រទេស​នីមួយៗ ត្រូវតែ​រៀបចំ​រដ្ឋបាល​សាធារណៈ​យ៉ាងម៉េច​ឲ្យ​ខ្លាំង​។ បើ​រដ្ឋបាល​សាធារណៈ​ខ្លាំង ចង់​នយោបាយ​យ៉ាងម៉េច​(​នយោបាយ​មាន​បញ្ហា​) ក៏​វា​អត់​អី​ដែរ បើ​រដ្ឋបាល​សាធារណៈ​មិន​ខ្លាំង​ទេ នយោបាយ​ដួល គឺ​ដួល​ទាំងអស់ ប្រទេសជាតិ​ដួល​»​។ នេះ​ជា​ប្រសាសន៍​សម្ដេច ស ខេង ។ សម្ដេច​បន្ត​ដូច្នេះ​ថា​ទៀតថា​៖«​ឥឡូវ​គោលដៅ​យើង​ចង់បាន​អ្វី​? តាម​ខ្ញុំ​គឺ​ចង់បាន​បែប​ហ្នឹង គឺ​រដ្ឋបាល​សាធារណៈ​មួយ​ដែល​រឹងមាំ មានគុណ​ភាព​»​។​
 
​សម្ដេច ស ខេង បាន​លើកយក​ករណី​ប្រទេសជិតខាង ដែល​សម្ដេច​ចង់​សំដៅ​ប្រទេស​ថៃ ដែល​កម្ពុជា​អាចរៀនសូត្រ​បាន​។ សម្ដេច​ថ្លែង​បែបនេះ​ថា​៖«​ប្រទេសជិតខាង​យើង គណបក្សនយោបាយ​ឈ្លោះ​យ៉ាងម៉េច​ឈ្លោះ​ទៅ ប៉ុន្តែ​រដ្ឋបាល​របស់គេ គឺ​រឹងមាំ សេដ្ឋកិច្ច​នៅតែ​ដើរ​អ៊ីចឹង​។ គួរ​រៀនសូត្រ​ពី​បណ្ដា​ប្រទេស​ដែល​គេ​ដើរ​ទៅមុខ​បាន​»៕
 

Tag:
 ស ខេង​
  រដ្ឋបាល
© រក្សាសិទ្ធិដោយ thmeythmey.com