កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន​៖ បឹងកេត​ប៉ះ​សូល​ទី​ឡូ​អង្គរ មុន​ទ័ព​ជួប​ក្រោ​ន និង​វិសាខា​ប៉ះ​គីរីវង់​
14, Aug 2019 , 9:19 am        
រូបភាព
ដោយ:
​ក្រោយ​លើក​ពេល​ជា​បន្តបន្ទាប់ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ ត្រូវ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃទី​១៤ ខែសីហា​នេះ​។ សម្រាប់​ជំនួប​បើកឆាក​ជើង​ទី​១ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​ធ្វើឡើង​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ បឹងកេត​ត្រូវ​ប៉ះ​សូល​ទី​ឡូ​អង្គរ មុន​ក្រសួងការពារជាតិ​(​ទ័ព​)​ជួប​ភ្នំពេញ​ក្រោ​ន និង​វិសាខា ប៉ះ​គីរីវង់​សុខ​សែន​ជ័យ​។​

 
​បឹងកេត​ត្រូវ​បើកទ្វារ​កី​ឡ​ដ្នា​ន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ ស្វាគមន៍​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ​សម្រាប់​ជំនួប​ជើង​ទី​១​ពានរង្វាន់​សម្ត​ច ហ៊ុន សែន ថ្នាក់ជាតិ នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១៤ ខែសីហា​នេះ​។ មុន​ឡើងមក​ជួបគ្នា​នៅពេលនេះ ក្រុម​ទាំង​ពីរបាន​ទម្លាក់​ដៃគូ​រៀងៗ​ខ្លួន​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្នុងនោះ​បឹងកេត​បាន​ទម្លាក់​ក្រុម​សៀមរាប ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ៩-០ ខណៈ​សូល​ទី​ឡូ​អង្គរ​ទម្លាក់​ក្រុម​រតនគិរី ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ១៥-៦​។  
 
​តាមរយៈ​លទ្ធផល​នេះ បឹងកេត​មិនអាច​មើលស្រាល​សមត្ថភាព​ក្រុម​មកពី​ខេត្តសៀមរាប​មួយ​នេះឡើយ ដ្បិត​ពួកគេ​ទើប​ឡើង​មកដល់​វគ្គ​១/៤ ជា​លើកដំបូង​ក៏ដោយ​។ កីឡាករ​សូល​ទី​ឡូ​ភាគច្រើន​ជា​យុវជន តែមាន​សមត្ថភាព និង​ពោរពេញ​ដោយ​បទពិសោធ​លេង​នៅលើ​ទីលាន​។ ចំណែក​កីឡាករ​បឹងកេត​ភាគច្រើន​ជា​កីឡាករ​ជើងចាស់ ដែល​ជោគជាំ​ដោយ​បទពិសោធ ពិសេស​មាន​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច គី​កីឡាករ ចាន់ វឌ្ឍនាកា​។ វត្តមាន​របស់គេ អាចធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​របស់​បឹងកេត កាន់​តែមាន​គ្រោះថ្នាក់​ខ្លាំង សម្រាប់​សូល​ទី​ឡូ​អង្គរ​។ 
 
​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​វេលា​ម៉ោង​៦​ល្ងាច ក្រុម​ក្រសួងការពារជាតិ ត្រូវ​តទល់​ជាមួយ​ភ្នំពេញ​ក្រោ​ន​។ នេះ​ជា​ជំនួប​ដ៏​តានតឹង និង​មានការ​ទាក់ទាញ​បំផុត ដ្បិត​ពួកគេ សុទ្ធសឹង​ជា​ក្រុម​លេង​នៅ​ក្របខណ្ឌ​លី​គ​កំពូល និង​សម្បូរ​ធនធាន​ជើងចាស់ និង​យុវជន​មាន​បទពិសោធ​លេង​លើ​ទីលាន​ច្រើន​ដូចគ្នា​។ ប៉ុន្តែ​សម្រាប់​ការប្រកួត​ជើង​ទី​១​នេះ ទំនង​ទ័ព​អាចមាន​ប្រៀប​ជាង​បន្តិច ដ្បិត​ការប្រកួត​រៀបចំ​នៅលើ​ទឹកដី​របស់ខ្លួន​។ 
 
Relat 
មុន​ចាប់ឆ្នោត​ប៉ះគ្នា​នៅ​វគ្គ​នេះ ក្រុម​ក្រសួងការពារជាតិ​បាន​ទម្លាក់​អាស៊ី​អឺរ៉ុប​ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៦-៣ ខណៈ​ភ្នំពេញ​ក្រោ​ន​ទម្លាក់​កំពង់ចាម ២៤-០​។ 
 
​នៅ​ម៉ោង​៦​ល្ងាច​ដំណាលគ្នា​នេះដែរ ក្រុម​វិសាខា​ត្រូវ​តតាំង​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ នៅ​កីឡដ្ឋាន​វិសាខា​។ វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​ស្វិតស្វាញ ដ្បិត​ក្រុម​ទាំងពីរ​បានបង្ហាញ​សមត្ថភាព​ខ្លាំង​រៀងៗ​ខ្លួន​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ គីរីវង់​សុខ​សែន​ជ័យ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង តាមរយៈ​ទម្លាក់​ជើង​ខ្លាំង​ណាហ្គា​វើ​ល ជាមួយ​ជ័យជម្នះ​ទាំងពីរ ២-១​។ ចំណែក​វិសាខា​ទម្លាក់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ១០-០៕   
 

Tag:
 បាល់ទាត់​
  Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com