ជាតិ
សង្គមជាតិ
ពលករខ្មែរ៣២នាក់ ត្រូវបានបញ្ជូនទៅធ្វើការផ្នែកឧស្សាហកម្ម កសិកម្ម និងសំណង់ នៅប្រទេសកូរ៉េ ដំណើរចាកចេញពីមាតុភូមិរបស់ពលករខ្មែរ ទៅធ្វើការនៅប្រទេសកូរ៉េ
× ភ្នំពេញ៖ ពលករខ្មែរចំនួន៣២នាក់ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បញ្ចូនទៅធ្វើការនៅប្រទេសកូរ៉េ លើផ្នែកឧស្សាហកម្ម កសិកម្ម និងសំណង់ កាលពីថ្ងៃទី១៣ ខែ សីហា។
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ដែលបានជូនដំណើរពលករខ្មែរនៅព្រលានយន្តហោះនោះ បានបញ្ជាក់ថា ការបញ្ជូនពលករខ្មែរទាំង៣២នាក់ទៅធ្វើការនៅប្រទេសកូរ៉េនេះ ដើម្បីឲ្យពួកគេអាចធ្វើការរកចំណូលបានខ្ពស់សម្រាប់ជួយគ្រួសារ និងអាចទទួលបានជំនាញពិតប្រាកដមួយ ជាពិសេសជំនាញភាសាកូរ៉េផងដែរ នៅពេលដែលពួកគេត្រឡប់មកមាតុភូមិវិញ។
រដ្ឋលេខាធិការក្រសួងការងាររូបនេះ អះអាងថា ក្នុងមួយឆ្នាំៗ ក្រសួងការងារបានបញ្ជូនពលករជាង៤ពាន់នាក់ទៅធ្វើការនៅផ្នែកឧស្សាហកម្ម កសិកម្ម និងសំណង់។ បើតាមលោក ហេង សួរ គិតត្រឹមឆ្នាំ២០១៩ នេះ មានពលករខ្មែរប្រមាណ៤ម៉ឺននាក់ហើយ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ៕
Tag:
ក្រសួងការងារ
ពលករ
ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com