អន្តរជាតិ
អាមេរិក​ពន្យា​ពេល​ការដក​ពន្ធគយ​ថ្មីៗ​លើ​ទំនិញ​ចិន​ខ្លះ ដែល​ដឹកជញ្ជូន​មក​លក់​ក្នុងប្រទេស​
14, Aug 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ទង់ជាតិអាមេរិកស្ថិតនៅជិតកុងតឺន័រដែលដឹកទំនិញពីចិន នៅកំពង់ផែ Los Angeles ក្នុងក្រុង Long Beach រដ្ឋ California។
រូបឯកសារ៖ ទង់ជាតិអាមេរិកស្ថិតនៅជិតកុងតឺន័រដែលដឹកទំនិញពីចិន នៅកំពង់ផែ Los Angeles ក្នុងក្រុង Long Beach រដ្ឋ California។
ដោយ: VOA
​កាលពី​ថ្ងៃ​អង្គារ ស​.​រ​.​អាបាន​និយាយថា ខ្លួន​បាន​ពន្យា​ពេល​លើក​ទៅ​ថ្ងៃក្រោយ​ការដក​ពន្ធគយ​ថ្មី​ចំនួន ១០​ភាគរយ​លើ​ផលិតកម្ម​ចិន​សំខាន់ៗ​ខ្លះ​ដឹកជញ្ជូន​ចូលក្នុង​ស​.​រ​.​អ​.​ដែល​ប្រធានាធិបតី Donald Trump បាន​កំណត់ថា នឹងដាក់​កំហិត​នៅ​ថ្ងៃទី​១ ខែកញ្ញា​។​

 
​ការិយាល័យ​នៃ​អ្នកតំណាង​ពាណិជ្ជ​កម្មស​.​រ​.​អាបាន​និយាយថា​ការដក​ពន្ធ​លើ​កុំព្យូទ័រ​យួរដៃ និង​អេក្រង់​កុំព្យូទ័រ ទូរ​សព្ទ​ដៃ ប្រដាប់​លេង​ហ្គេម​វីដេអូ ល្បែងក្មេងលេង​ខ្លះៗ ស្បែកជើង និង​សម្លៀកបំពាក់​អាច​ត្រូវ​ពន្យា​ពេល​លើក​ទៅដល់​ថ្ងៃទី ១៥​ខែធ្នូ​។​
 
​ការពន្យា​ពេល​ការដក​ពន្ធគយ​ទាំងនេះ​អាចជា​ការបន្ថយ​សោហ៊ុយ​ដល់​ក្រុម​អ្នកប្រើប្រាស់​គ្រឿងឧបភោគ​បរិភោគ​ស​.​រ​.​អា ដែលជា​ញឹកញយ​បានផ្តល់​វត្ថុ​បែប​ទាំងនេះ​ឱ្យដល់​សមាជិកគ្រួសារ​និង​មិត្តភក្តិ​នៅក្នុង​រដូវ​បុណ្យទាន​។​
 
​លោក Trump បាន​និយាយថា «​អ្វីដែល​យើង​បានធ្វើ​គឺ​យើង​ពន្យា​ពេល​ការដក​ពន្ធដារ​ទាំងនេះ​ដើម្បី​កុំឱ្យ​វា​ទាក់ទិន​ជាមួយ​រដូវ​ទិញ​កាដូ​សម្រាប់​ពី​ធី​បុណ្យ​ណូអែល​។​ការដក​ពន្ធ​លើ​ទំនិញ​ទាំងនេះ​អាចមាន​ផលប៉ះពាល់​ដល់​ប្រជារាស្ត្រ​»​។​
 
​បន្ថែម​លើ​នេះ ស​.​រ​.​អាបាន​និយាយថា ខ្លួន​មិន​ដក​ពន្ធ​លើ​ទំនិញ​ចិន​មួយចំនួនទៀត​ដែល​ត្រូវ​ដឹក​ចូលមក​លក់​ក្នុងប្រទេស​អាមេរិក «​ដោយ​ផ្អែកលើ​សុខភាព សុវត្ថិភាព សន្តិសុខ​ជាតិ និង​កត្តា​ឯទៀតៗ​ផងដែរ​»​។​
 
​ការិយាល័យ​ពាណិជ្ជ​កម្មស​.​រ​.​អាបាន​និយាយថា ការដក​ពន្ធដារ​ថ្មីៗ​នឹង​នៅតែ​ដាក់​លើ​ទំនិញ​ចិន​ឯទៀតៗ​មួយចំនួនធំ​ហើយ​បញ្ជី​នៃ​ផលិតកម្ម ដែលមាន​ផលប៉ះពាល់​នឹងត្រូវ​ប្រកាស​ឱ្យដឹង​ក្នុងពេល​ឆាប់ៗ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com