កីឡាជាតិ
ជាតិ
អត្តពលិកកម្ពុជាដណ្តើមបានមេដាយ២៧ នាការប្រកួតជើងឯកពិភពលោកប៉ូលិសនៅចិន
× ក្រុមអត្តពលិកកម្ពុជាក្របខណ្ឌក្រសួងមហាផ្ទៃ ហាក់លេចធ្លោក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ូលិសជ្រើសរើសជើងឯកពិភពលោក World Police Fire Games 2019 នៅប្រទេសចិន តាមរយៈដណ្តើមបានមេដាយមាស១២ ប្រាក់៩ និងសំរឹទ្ធ៦។ កម្ពុជាអាចបន្តស្វែងរកមេដាយបន្ថែមទៀត ដ្បិតការប្រកួតនឹងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។
ក្រោយឆ្លងកាត់ការប្រកួតរយៈពេលពីរថ្ងៃ គិតត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ អត្តពលិកកម្ពុជារបស់អង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុប២៧ រួមមានមេដាយមាស១២ ប្រាក់៩ និងសំរឹទ្ធ៦។ មេដាយទាំងនេះ កម្ពុជាដណ្តើមបានលើ៧ប្រភេទកីឡា ក្នុងនោះកីឡាការ៉ាតេដណ្តើមបានមេដាយមាស៧ ប្រាក់២, ជឺជីតស៊ូមាស២ សំរឹទ្ធ១, ហែលទឹកមាស១ ប្រាក់២ សំរឹទ្ធ២, ចំបាប់/កាច់ដៃមាស១ ប្រាក់២ សំរឹទ្ធ១, ប្រណាំងទូកនាគមាស១, យូដូប្រាក់៣ សំរឹទ្ធ១ និងវាយកូនឃ្លីលើតុទទួលបានមេដាយសំរឹទ្ធ១។
ចំនួនមេដាយអាចមានការប្រែប្រួល ខណៈកម្ពុជានៅសល់វិញ្ញាសាជាច្រើនទៀត ដែលត្រូវប្រកួតប្រជែង។ ការប្រកួត World Police & Fire Games លើកទី១៨ ដែលចិនធ្វើជាម្ចាស់ផ្ទះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៨ ខែសីហា ដែលមានកីឡាករកីឡាការិនីក្របខណ្ឌប៉ូលិសមកពីប្រទេសជាច្រើនចូលរួម ខណៈបញ្ជូនអត្តពលិក៩៦រូបលើ១២ប្រភេទវិញ្ញាសាចូលរួម។
កីឡាទាំង១២រួមមានតេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូនឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និងប្រណាំងទូក៕
Tag:
World Police Fire Games
អង្គភាពកីឡាក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com