លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ AUPP បានបញ្ជាក់ថា កម្មវិធីសញ្ញាបត្រពីរនេះ និស្សិតកម្ពុជានឹងមានចំណេះជំនាញពិតប្រាកដ ដែលអាចប្រកួតប្រជែងក្នុងទីផ្សារការងារមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ឬក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែអាចប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។ លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn បន្ថែមថា៖«កម្មវិធីសញ្ញាបត្រពីរ ដែលផ្តល់ដោយ AUPP គឺមានលក្ខណៈពិសេសផ្តាច់គេសម្រាប់ជំនាញដែលយើងមានបង្រៀននៅទីនេះ។ ចំណុចពិសេស គឺនិស្សិតនឹងទទួលបានសញ្ញាបត្រដូចគ្នា នឹងការទៅសិក្សានៅ The University of Arizona ឬនៅ Ford Hays State University ប៉ុន្តែនិស្សិតចំណាយប្រហែលតែ ១ភាគ៣ សម្រាប់ថ្លៃសិក្សា គឺតិចមែនទែន បើធៀបនឹងការចំណាយ ខ្ទង់៥ម៉ឺនដុល្លារ សម្រាប់ការសិក្សានៅសហរដ្ឋអាមេរិក»។