អន្តរជាតិ
បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ សន្យា​ផ្តល់​អ៊ីនធឺណិត​ល្បឿន​លឿន​ឲ្យ​ប្រជាជន​ជនបទ​
14, Aug 2019 , 7:39 pm        
រូបភាព
លោក Pete Buttigieg
លោក Pete Buttigieg
​លោក Pete Buttigieg បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​១៣ ខែសីហា បានប្រកាស​គម្រោង​កែប្រែ​សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ​របស់​អាមេរិក ដើម្បី​ទាក់ទាញ​ការគាំទ្រ​។ គម្រោង​នេះ រួមបញ្ចូល​ការចំណាយ​លុយ​តម្លៃ ៨០​ពាន់​លាន​ដុល្លារ​លើ​គំរោង​អ៊ីនធឺណិត​ល្បើ​ន​លឿន និង​គំរោង​៥០​ពាន់​លាន​ដុល្លារ​ទៀត​ក្នុង​ការជួយ​កសិករ​ឲ្យ​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​។


 
​បេក្ខជន​ប្រធានាធិបតី​អាមេរិក​លោក Pete Buttigieg ដែលមាន​វ័យ​អាយុ​៣៧​ឆ្នាំ ក៏មាន​គម្រោង​ផ្សេងទៀត​ដូច​ជាំ​ការដំឡើង​ប្រាក់ខែ​គ្រូបង្រៀន​នៅ​តំបន់​ជនបទ ការកាត់បន្ថយ​ការខ្វះ​គ្រូបង្រៀន និង​ការចំណាយ​៥​ពាន់​លាន​ដុល្លារ​ធានា​ដំណើរការ​កម្មវិធី​បង្រៀន​បច្ចេកទេស​នៅតាម​រោងចក្រ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Buttigieg ដែល​អភិបាលក្រុង South Bend នៃ​រដ្ឋ Indiana បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា គំរោង​របស់ នឹង​ជួយ​អោយមាន​ប្រជាជន​នៅ​ជនបទ​ការងារ​ល្អ ទទួលបាន​ឱកាស​ដើម្បី​ពង្រីក​មុខ​ជំនួញ និង​ការរីកចម្រើន​នៃ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ ដើម្បី​មាន​សុខភាព​ល្អ និង​សុភមង្គល​។ 
 
​ការបង្ហាញ​នូវ​គោលនយោបាយ​របស់លោក Buttigieg គឺ​ស្របពេល​មានការ​ប្រកួតប្រជែង​យ៉ាង​សស្រាក់សស្រាំ​ក្នុងចំណោម​បេក្ខជន​ចំនួន​២៤ ដើម្បី​ក្លាយជា​បេក្ខភាព​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ការ​ជម្រុះ​ក្នុង​ខែ​កុ​ម្ភះ​ខាងមុខនេះ មុននឹង​ឈានទៅដល់​ការ​បោះឆ្នោះ​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០​។ 
 
​គូប្រជែង​របស់លោក Buttigieg មកពី​គណបក្ស​ប្រជាធិបតេយ្យ​ដូចគ្នា ក៏មាន​គោលនយោបាយ​ស្រដៀង​នឹង​លោក​ដែរ ដោយ​ពួកគេ​បញ្ចេញ​គម្រោង​កែលម្អ​សេដ្ឋកិច្ច និង​សុខភាព​របស់​ប្រជាជន​នៅ​តំបន់​ជនបទ និង​អាយុ​នៃ​ការរស់នៅ​របស់​ប្រជាជន​ជនបទ ដែលមាន​កម្រិត​ទាប​ជាង​អ្នកទីក្រុង​៕
 

Tag:
 សហរដ្ឋអាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com