អន្តរជាតិ
បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ សន្យាផ្តល់អ៊ីនធឺណិតល្បឿនលឿនឲ្យប្រជាជនជនបទ លោក Pete Buttigieg
× លោក Pete Buttigieg បេក្ខជនប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី១៣ ខែសីហា បានប្រកាសគម្រោងកែប្រែសេដ្ឋកិច្ចនៅតំបន់ជនបទរបស់អាមេរិក ដើម្បីទាក់ទាញការគាំទ្រ។ គម្រោងនេះ រួមបញ្ចូលការចំណាយលុយតម្លៃ ៨០ពាន់លានដុល្លារលើគំរោងអ៊ីនធឺណិតល្បើនលឿន និងគំរោង៥០ពាន់លានដុល្លារទៀតក្នុងការជួយកសិករឲ្យប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
បេក្ខជនប្រធានាធិបតីអាមេរិកលោក Pete Buttigieg ដែលមានវ័យអាយុ៣៧ឆ្នាំ ក៏មានគម្រោងផ្សេងទៀតដូចជាំការដំឡើងប្រាក់ខែគ្រូបង្រៀននៅតំបន់ជនបទ ការកាត់បន្ថយការខ្វះគ្រូបង្រៀន និងការចំណាយ៥ពាន់លានដុល្លារធានាដំណើរការកម្មវិធីបង្រៀនបច្ចេកទេសនៅតាមរោងចក្រ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Buttigieg ដែលអភិបាលក្រុង South Bend នៃរដ្ឋ Indiana បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា គំរោងរបស់ នឹងជួយអោយមានប្រជាជននៅជនបទការងារល្អ ទទួលបានឱកាសដើម្បីពង្រីកមុខជំនួញ និងការរីកចម្រើននៃហេដ្ឋានរចនាសម្ព័ន្ធ ដើម្បីមានសុខភាពល្អ និងសុភមង្គល។
ការបង្ហាញនូវគោលនយោបាយរបស់លោក Buttigieg គឺស្របពេលមានការប្រកួតប្រជែងយ៉ាងសស្រាក់សស្រាំក្នុងចំណោមបេក្ខជនចំនួន២៤ ដើម្បីក្លាយជាបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យនៅការជម្រុះក្នុងខែកុម្ភះខាងមុខនេះ មុននឹងឈានទៅដល់ការបោះឆ្នោះជ្រើសរើសប្រធានាធិបតីអាមេរិកនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។
គូប្រជែងរបស់លោក Buttigieg មកពីគណបក្សប្រជាធិបតេយ្យដូចគ្នា ក៏មានគោលនយោបាយស្រដៀងនឹងលោកដែរ ដោយពួកគេបញ្ចេញគម្រោងកែលម្អសេដ្ឋកិច្ច និងសុខភាពរបស់ប្រជាជននៅតំបន់ជនបទ និងអាយុនៃការរស់នៅរបស់ប្រជាជនជនបទ ដែលមានកម្រិតទាបជាងអ្នកទីក្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com