កម្មវិធី CamDEBATE ប្រកាស​បេក្ខជន​ជ័យលាភី​ប្រចាំឆ្នាំ​២០១៩ - អ្នក​បន្ទាប់​អាចជា​អ្នក​?
អត្ថបទពាណិជ្ជកម្ម
កម្មវិធី CamDEBATE ប្រកាស​បេក្ខជន​ជ័យលាភី​ប្រចាំឆ្នាំ​២០១៩ - អ្នក​បន្ទាប់​អាចជា​អ្នក​?
14, Aug 2019 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គ​ជម្រុះ​ជា​បន្តបន្ទាប់ នា​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ កម្មវិធី ការប្រកួត​ពានរង្វាន់​ជើងឯក​ផ្នែក​វោហារកោសល្យ និង​ការ​ស៊ូ​មតិ​កម្រិត​អន្តរជាតិ ឬ​ហៅថា​CamDEBATE)  បាន​រកឃើញ​ម្ចាស់​ជ័យលាភី​ហើយ នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី ១១ សីហា ឆ្នាំ​២០១៩​។ វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ត្រូវបាន​រៀបចំឡើង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដោយមាន​អ្នកចូលរួម​ជា​សិស្ស​-​និស្សិត អាណាព្យាបាល ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​អប់រំ ធុរកិច្ច រដ្ឋាភិបាល និង​សង្គម​ស៊ី​រិល សរុប​ជាង ១,២០០ នាក់​។​
 
​កម្មវិធី CamDEBATE គឺជា​វេទិកា​មួយ​ដែល​ធ្វើឡើង​ដោយ​ប្រើប្រាស់​ភាសា​អង់គ្លេស​លើកដំបូង​របស់​កម្ពុជា រៀបចំ​ដោយ IDP Education ជា​ស្ថាប័ន​ឈានមុខ​គេ​លើ​ពិភពលោក ក្នុងការ​បញ្ជូន​សិស្ស និ​សិ​ត្ស​ទៅ​សិក្សា​នៅ​បរទេស​។ កម្មវិធី CamDEBATE មាន​គោលបំណង លើកស្ទួយ​វប្បធម៌​នៃ​ការសន្ទនា និង​ផ្លាស់ប្តូរ​យោបល់​រវាង​យុវជន និង​យុវជន​ក្នុងប្រទេស​កម្ពុជា និង​លើកកម្ពស់​ចំណេះដឹង និង​ពង្រឹង​ចំណងមិត្តភាព​រវាង​យុវជន​។ 


 
​លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​ស្ថាប័ន IDP Education នៅ​កម្ពុជា និង​ជា​ស្ថាបនិក​កម្មវិធី CamDEBATE បាន​គូសបញ្ជាក់ថា កម្មវិធី CamDEBATE នៅ​ឆ្នាំ​ដំបូង​នេះ មាន​បេក្ខជន​ដាក់ពាក្យ​ចូលរួម​ប្រកួត​ជាង ៧០០ នាក់ ក្នុងនោះ​មាន​៦ ជាតិ​សាសន៍ មាន​កម្ពុជា ចិន ថៃ ហ្វីលីពីន ម៉ា​ទ្បេ​ស៊ី និង​បារាំង​។ បើតាម​ស្ថាបនិក​កម្មវិធី CamDEBATE​ដដែល បេក្ខជន​ទាំងនោះ មកពី​ជាង ១០០ សាលា និង​សាកលវិទ្យាល័យ​នា​ន​ក្នុងប្រទេស​កម្ពុជា​។ 
 
​បេក្ខជន​ចំនួន ៥២៩ ត្រូវបាន​ជ្រើសរើស ដើម្បី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជុំទីមួយ (Audition Round) ហើយ​ក្នុងចំណោម​នោះ មានតែ​ចំនួន ១៩២ នាក់​ប៉ុណ្ណោះ បាន​បន្តទៅ​វគ្គ​ជម្រុះ​បន្ទាប់ (Elimination Round)​។ ក្រោយ​វគ្គ​ជម្រុះ​ជា​បន្តបន្ទាប់ មាន​បេក្ខជន ចំនួន ៤០ នាក់ ត្រូវ​ជ្រើសរើស​ឲ្យ​ប្រកួត​ប្រ​ជែ​អ​នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (Semi-final Round) និង​មាន​បេក្ខជន​ចុងក្រោយ ២០​នាក់​ប៉ុណ្ណោះ ដែល​អាចឈរជើង​នៅលើ​ឆាក​ប្រកួត នាំ​វគ្គ​ផ្ដាច់ព្រ័ត្រ​។​
 
​សម្រាប់​វគ្គ​ជម្រុះ​កន្លងមក មានការ​ដាក់ពិន្ទុ​ពី​គណៈមេប្រយោគ​ជាតិ និង​អន្តរជាតិ​ចំនួន ៩៦ រូប ដែល​ភាគច្រើន​ជា​តំណាង​ស្ថាប័ន ដៃគូ​នានា​នៃ​កម្មវិធី​ពានរង្វាន់ CamDEBATE រួមមាន​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​(AUPP), សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​(PUC), សាកលវិទ្យាល័យ ន័​រ​តុ​ន​, សាលា CamEd, សាកលវិទ្យាល័យ​វេ​ស្ទើ​ន និង​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល (ACE)​។​


 
​បេក្ខជន​ជ័យលាភី​ពានរង្វាន់​ជើងឯក ការ​ស៊ូ​មតិ កម្រិត​មហាវិទ្យាល័យ ឬ​អ្នកធ្វើការ​វ័យក្មេង  ធឿន ម៉ា​នីស្សា ថ្លែងថា​៖​យើង​ទទួលបាន​ជោគជ័យ​ថ្ងៃនេះ គឺ​ដោយសារ​ការជំរុញ លើកទឹកចិត្ត​ពី​មិត្តភក្តិ ក្រុមគ្រួសារ និង​លោកគ្រូ អ្នកគ្រូ​របស់​យើង​»​។​
 
​ចំណែក​បេក្ខជន​ជ័យលាភី​ផ្នែក​វោហា​កោសល្យ កម្រិត​មហាវិទ្យាល័យ ឬ​អ្នកធ្វើការ​វ័យក្មេង ឯក ប៊ុនលី បាន​និយាយថា​៖«​តាមពិតទៅ គ្រប់គ្នា​គួរតែ​ចូលរួម​កម្មវិធី CamDEBATE នៅ​ឆ្នាំក្រោយ​។ ខ្ញុំ​គិតថា វា​ដូច​ជាការ​ជិះ​រថភ្លើង​លើ​អាកាស​អ៊ីចឹង​។ វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ភ័យខ្លាច ជួប​ឧបសគ្គ​នានា ហើយ​ពេល​ជាមួយគ្នា​នោះ ក៏មាន​អារម្មណ៍​រំភើប​រីករាយ​ផងដែរ​»​។​
​ដោយឡែក​បេក្ខជន​ការ​ស៊ូ​មតិ កម្រិត​មហាវិទ្យាល័យ ឬ​អ្នក​ធ្ធើ​ការ​វ័យក្មេង ដែល​ជាប់​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ឈ្មោះ លី ណេង បាន​និយាយថា​៖«​ទោះបី​យើង​មិន​ទទួលបាន​ជ័យលាភី​ជើងឯក​ក៏ដោយ ប៉ុន្តែ​វា​បាន​ជំរុញ​យើង ឲ្យ​ក្លាយជា​អ្នក​ស៊ូ​មតិ​ដ៏​អស្ចារ្យ​ម្នាក់​»​។​
 
​លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល ព្រមទាំង​ជា​គណៈមេប្រយោគ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង បាន​ថ្លែងថា​៖«​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ដោយ​មើលឃើញ​ពី​សមត្ថភាព និង​ភាពក្លាហាន​របស់​យុវជន ក្នុងការ​និយាយ​ជា​សាធារណៈ និង​ការ​ស៊ូ​មតិ ដោយមាន​ការបញ្ចេញ​នូវ​គំនិត​អំពី​សារប្រយោជន៍ បញ្ហា​ប្រឈម ដំណោះស្រាយ ដែល​សបញ្ជាក់​ពី​ការគិតគូរ​របស់​យុវជន​។ សម្រាប់ លោក យក់ ប៊ុន​ណា​វេទិកា​នេះ ក៏បាន​ចូលរួមចំណែក​ក្នុងការ​បំផុស​ការយល់ដឹង​រប​ស់​យុវជន អំពី​បញ្ហា​ផ្សេងៗ​នៅក្នុង​សង្គម ដូចជា​បញ្ហា​បរិស្ថាន ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​អប់រំ​ជាដើម​។ លោក​យក់ ប៊ុន​ណា ថា យុវជន​កម្ពុ​ជាមាន​ភា​ព​រឹងមាំ និង​មាន​សមត្ថភាព​កាន់តែ​ប្រសើរ​ទ្បើង ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ដែល​អាច​ប្រកួតប្រជែង នៅក្នុង​តំបន់ និង​ពិភពលោក​បាន​។ 




 
​គណៈមេប្រយោគ​រួមមាន លោកស្រី Tina Redshaw ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា​, លោក កឹម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​, លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ និង​ជា​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល​, លោក ជីវ រដ្ឋា អគ្គនាយករង​យុវជន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​, លោកស្រី អេង នេត្រា មកពី​វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI), លោក Erich Phillips នាយក​ប្រតិបត្តិ សមាគមន៍​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា , លោក Ashley Irving ចាងហ្វាង​សាលា ACE, លោក ទិ​ត ម៉ាប់ មកពី​វិទ្យាស្ថាន​ភាសាបរទេស (IFL), លោកស្រី Meloney Lindberg  ប្រធាន​មូលនិធិ​អាស៊ី​កម្ពុជា ក្នុងចំណោម​គណៈមេប្រយោគ​ជាតិ និង​អន្តរជាតិ​ផ្សេងទៀត​។​
 
​លោក Graham Braddick នាយក​ផ្នែក​សិក្សា​នៃ​មជ្ឈមណ្ឌល​អូស្ដ្រាលី​សំរាប់​ការបណ្ដុះបណ្ដាល (ACE) និង​ជា​មេ​ប្រយោគ​មួយរូប ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​មានប្រសាសន៍ថា​៖«​កម្មវិធី CamDEBATE គឺជា​វេទិកា​មួយ សម្រាប់​យុវជន​ក្នុងការ​លើកកម្ពស់​ជំនាញ​វោហា​កោសល្យ និង​ការ​ស៊ូ​មតិ តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ​គ្នា ខណៈ​គណៈមេប្រយោគ ពិនិត្យមើល​សមត្ថភាព​ជាក់ស្តែង នៃ​ការប្រកួត​របស់​ពួកគេ​»​។ 


 
​បេក្ខជន​ចូលរួម​ទទួលបាន​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន ពី​គ្រប់​ការប្រកួត​នីមួយៗ​។ បេក្ខជន​ជ័យលាភី ទទួលបាន​ឱកាស​ធ្វើ​ទស្ស​កិច្ច​សិក្សា ទៅកាន់​ចក្រភព​អង់គ្លេស​រយៈពេល ២       សប្តាហ៍ និង​រង្វាន់​ជាច្រើន​ទៀត​។ ដៃគូ​សហការ​របស់​យើង ស្ថាប័ន​អប់រំ Cambridge Education Group រួមមាន សាលា Stafford House វិទ្យាល័យ CATS College និង​សាលា ONCAMPUS នឹង​ទទួល​ស្វាគមន៍​បេក្ខជន​ជ័យលាភី​ទាំង ១០​នាក់ ក្នុង​ដំណើរ​ទស្ស​កិច្ច​សិក្សា​ទៅកាន់​តំបន់ និង​ទីក្រុង​នានា ក្នុង​ចក្រភព​អង់គ្លេស​។​
 
​លោកស្រី Tina Redshaw ឯកអគ្គរដ្ឋទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា បានផ្ដល់​ដំបូន្មាន​ដល់​បេក្ខជន​ជ័យលាភី​ទាំង ១០​នាក់ ដែល​នឹងធ្វើ​ទស្ស​កិច្ច​សិក្សា ទៅកាន់​ចក្រភព​អង់គ្លេស​រយៈពេល ២​សប្តាហ៍ ថា​៖«​សូម​រីករាយ​នឹង​ឱកាស​ដើម្បី​ស្វែងយល់​ពី​ចក្រភព​អង់គ្លេស ហើយ​និយាយ​ជាមួយ​ប្រជាជន​នៅ​ទីនោះ​ឲ្យ​បាន​ច្រើន តាមតែ​អាចធ្វើ​ទៅបាន និង​រៀន​ពី​ទីកន្លែង​ដែល​គ្រប់គ្នា​នឹងត្រូវ​ទៅ ហើយ​ព្យាយាម​សម្រប​ខ្លួន នៅក្នុង​វប្បធម៌​របស់​អង់គ្លេស​។​
 
​កម្មវិធី CamDEBATE ទទួល​ស្វាគមន៍​បេក្ខជន​ដែលជា​សិស្ស​វិទ្យាល័យ និង​ង​និស្សិត​មហាវិទ្យាល័យ និង​អ្នកធ្វើការ​វ័យក្មេង ដោយ​មិន​ប្រកាន់​សញ្ជាតិ​ទ្បើ​យ​។ អ្នក​ដែលមាន​ចំណាប់អារម្មណ៍ ចូលរួម​ប្រកួត​ក្នុង​កម្មវិធី CamDEBATE ២០២០ សូម​ចូលទៅ​កាន់​គេហទំព័រ​៖ www.CamDEBATE.org  ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cam-DEBATE
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com