ជាតិ
សង្គមជាតិ
វីរបុរស! ប៉ូលិស​ម្នា​ក់នៅ​សៀមរាប​រលាក​ពេញ​ខ្លួន ដោយសារ​អន្តរាគម​ន៍ពន្លត់​អគ្គិភ័យ​
14, Aug 2019 , 4:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ហួត មុនី​ពិសាខ មន្ត្រីនគរបាល​ផ្នែក​អ​ន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​រងរបួស​រលាក​ពេញ​ខ្លួន និង​ផ្ទៃមុខ​ធ្ងន់ធ្ងរ បន្ទាប់ពី​លោក​បាន​ជួយ​អន្តរាគមន៍បាញ់​ទឹក​ពន្លត់ ក្នុងករណី​ផ្ទុះ​ធុង​ហ្គាស បង្ក​ជា​ភ្លើង​ឆាបឆេះ នៅ​ម្តុំ​ផ្លូវ​លោកតា​ណឺ​យ ទល់មុខ​ពេទ្យ​នាគ​ទេព សង្កាត់​សាលា​កំរើក ក្នុង​ក្រុង​សៀមរាប នាពេល​វេលា​ម៉ោង​១​កន្លះ ថ្ងៃទី​១៤ សីហា​ឆ្នាំ​២០១៩ ​។

 
​យោងតាម​រាយការណ៍​បឋម​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ លោក ទិ​ត្យ ណា​រ៉ុង ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ករណី​អគ្គិភ័យ​ផ្ទុះ​ធុង​ហ្គាស​នេះ បានធ្វើឱ្យ​ខូចខាត​ហាង​បញ្ចូល​ហ្គាស​មួយ​ទាំងស្រុង ម៉ូតូ​២​គ្រឿង រថយន្ត​ដឹក​ហ្គាស​១​គ្រឿង​។

លោក ទិត្យ ណារ៉ុង បាន​ប្រាប់សារព័ត៌មានថ្មីៗ នា​វេលាម៉ោង​៥​ល្ងាចនេះ ថា លោក ហួត មុនីពិសាខ ត្រូវបាន​បញ្ជូន​ចេញពីមន្ទីរពេទ្យបង្អែកខេត្ត ទៅកាន់មន្ទីរពេទ្យនៅខេត្ត​អ៊ូប៊ុន ប្រទេស​ថៃ៕
 

Tag:
 ធុង​ហ្គាស
© រក្សាសិទ្ធិដោយ thmeythmey.com