ជាតិ
សង្គមជាតិ
ទ័ព​មួក​ខៀវ​កម្ពុជា​ជិត​៤០០​នាក់ ត្រឡប់មកវិញ ក្រោយ​ចប់​បេសកកម្ម​នៅ​ម៉ាលី និង ស៊ូដង់​
14, Aug 2019 , 9:59 pm        
រូបភាព
រូបពីក្រសួងការពារជាតិ
រូបពីក្រសួងការពារជាតិ
ដោយ: ថ្មីៗ
​កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​៣៨២​នាក់ បាន​ត្រឡប់មក​កម្ពុជា​វិញ កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី និង ប្រទេស​ស៊ូដង់​ខាងត្បូង​។ រដ្ឋាភិបាល បានរៀបចំ​ពិធី​ទួល​ពួកគេ ក្រោម​អធិបតី​របស់​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដោយមាន​ការចូលរួម​ពី​តំណាង​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។


 
​ក្នុងចំណោម​កងកម្លាំង​មួក​ខៀវ​ទាំងនោះ មាន​ពីរ​កង បានបញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី គឺ កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​១៩៨ និង កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​១៣២ ហើយ ១​កង​ទៀត គឺ​កងរាជអាវុធហត្ថ​លេខ​៦៨១ បានបញ្ចប់​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​។ ក្នុង​ពិធី​នោះ សម្តេច ទៀ បាញ់ ក៏បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​ពួកគេ​។​
 
​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ កម្ពុជា មាន​កងកម្លាំង​រក្សា​សន្តិភាព​ជាង​៥​ពាន់​នាក់​ហើយ ដែល​បាន​ទៅ​បំពេញបេសកកម្ម ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ចំនួន​៨ គឺ សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាយ​ប្រ៊ឹ​ស ស៊ី​រី ឆាដ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​៕ 

Tag:
 ​ទ័ព​មួក​ខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com