កីឡាអន្តរជាតិ
អន្តរជាតិ
Porto និង Celtic ធ្លាក់ចេញពី Champions League ដ៏គួរឲ្យភ្ញាក់ផ្អើល
× FC Porto និង Celtic បានខ្ទាតចេញពីក្របខណ្ឌ Champions League រដូវកាលនេះ បន្ទាប់ពីបរាជ័យក្នុងការប្រកួតជម្រុះរៀងខ្លួន នៅយប់ថ្ងៃទី១៣ ខែសីហា។ Ajax ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំមុន ប៊ិះនឹងធ្លាក់ទៅហើយដែរ ក្រោយបញ្ចប់លទ្ធផលប្រកួតទាំងពីរជើងឈ្នះ PAOK Thessaloniki FC ៥-៤។
ម្ចាស់ជើងឯកឆ្នាំ ២០០៤ Porto បើទោះជាប្រកួតស្មើគ្នាក្នុងលទ្ធផលទាំងពីរជើង ៣-៣ ជាមួយ FK Krasnodar ក្តី ប៉ុន្តែក្រុមពីព័រទុយហ្គាល់នេះចាញ់ប្រៀបគ្រាប់ស៊ុតបញ្ចូលទីក្រុមពីរុស្ស៊ី។ កាលពីជើងទីនៅទឹកដីរុស្ស៊ី Porto ឈ្នះ ១-០ ហើយជើងទី២ FK Krasnodar ឈ្នះ ៣-២ វិញ។
នេះជាលើកដំបូងចាប់តាំងពីរដូវកាល ២០១០-១១ មក ដែល Porto អវត្តមានក្នុងវគ្គចែកពូលសម្រាប់ក្របខណ្ឌកំពូលអឺរ៉ុបនេះ។
ដោយឡែកក្រុមពីលីគកំពូលស្កុតឡែន Celtic ក៏បានធ្លាក់ត្រឹមវគ្គជម្រុះជុំទី៣នេះដែរ ក្រោយចាញ់ CFR Cluj ក្នុងជំនួបជើងទីពីរ ៤-៣។ កាលពីជើងទី១ នៅទឹកដីក្រុមពីរូម៉ានី CFR Cluj ក្រុមទាំងពីរស្មើគ្នា ១-១ ដូច្នេះសរុបទាំងពីរជើង Celtic ចាញ់ ៥-៤។
ចំណែក Ajax ដែលធ្វើព្យុះភ្លៀងតាមរយៈការទម្លាក់ក្រុមខ្លាំងៗ រហូតឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារដូវកាលមុន បានឈានដល់វគ្គជម្រុះបន្តទាំងប្រផិតប្រផើយ ក្រោយយកឈ្នះ PAOK Thessaloniki FC ក្នុងលទ្ធផលទាំងពីរជើង ៥-៤។ កាលពីជើងទី១ក្រុមទាំងពីរស្មើគ្នា ២-២ ហើយជើងទី២ Ajax ឈ្នះ ៣-២។
ក្រុមដែលឈានពីវគ្គជម្រុះចុងក្រោយដើម្បីប្រជែងកៅអីទៅកាន់វគ្គចែកពូល៣២ក្រុមរួមមាន៖
- CFR Cluj Vs Slavia Prague
- APOEL Vs Ajax
- LASK Vs Club Brugge
- Dinamo Zagreb Vs Rosenborg
- Young Boys Vs Red Star Belgrade
Tag:
Champions League
Porto
Celtic
© រក្សាសិទ្ធិដោយ thmeythmey.com