ជាតិ
សង្គមជាតិ
Update: មនុស្ស​១២​នាក់​របួស ដោយសារ​ផ្ទុះ​ហ្គាស​នៅ​សៀមរាប​
14, Aug 2019 , 11:27 pm        
រូបភាព
រូបពីហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាប
រូបពីហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាប
​ភ្នំពេញ​៖    មនុស្ស​១២​នាក់​បាន​រងរបួស ដោយសារ​ផ្ទុះ​ហ្គាស​នៅ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង នៅ​ម្តុំ​ផ្លូវ​លោកតា​ណឺ​យ ទល់មុខ​ពេទ្យ​នាគ​ទេព សង្កាត់​សាលា​កំរើក ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​១៤ សីហា​។   នេះ​បើតាម​របាយការណ៍ ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន​ពី លោក សេន សុវណ្ណនី នាយ​កា​រិ​យា​បង្ការ​ពន្លត់​អគ្គិភ័យ​ខេត្តសៀមរាប តាមរយៈ​បណ្តាញ​សង្គម​Telegram​។​

 
​លោក សេន សុវណ្ណនី បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នករងរបួស​ទាំង​១២​នាក់​នោះ មាន​៦​នាក់​របួសធ្ងន់​។ 
 
​សូមបញ្ជាក់ថា ក្នុងចំណោម​មនុស្ស​៦​នាក់​ដែល​រងរបួស​ធ្ងន់ មាន​១​នាក់​ឈ្មោះ ហួត មុនី​ពិសាខ មន្ត្រីនគរបាល​ផ្នែក​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​រងរបួស​រលាក​ពេញ​ខ្លួន និង​ផ្ទៃមុខ​ធ្ងន់ធ្ងរ បន្ទាប់ពី​លោក​បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ក្នុងករណី​ផ្ទុះ​ធុង​ហ្គាស បង្ក​ជា​ភ្លើង​ឆាបឆេះ​នេះ​។ ហើយ​ក្រោយ​ការសង្គ្រោះ​បឋម​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មន្ត្រីនគរបាល​រូបនេះ បាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​នៅ​ខេត្ត​អ៊ូ​ប៊ុន ប្រទេស​ថៃ នា​ថ្ងៃទី​១៤​សីហា​នេះ​ផងដែរ​៕ 
 

Tag:
 ហ្គាស​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com