ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ញុាំ “​ស្លឹក​អំពិល​” អត់​? ទប់ស្កាត់​ជំងឺ​ជាច្រើន សូម្បី​រាក់​ស៊ី​ធ្មេញ​
15, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្លឹក​អំពិល អាច​ថា​ពេញនិយម​ណាស់ដែរ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​អាច​យកមក​ធ្វើជា​ម្ហូប ឬ​បន្ថែម​ក្នុង​អាហារ​ផ្សេងៗ​បាន​។  ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ធ្លាប់​ទទួល​
​ទាន​ស្លឹក​អំពិល​ក៏ពិតមែន ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ស្លឹក​អំពិល​អាច​ផ្ដល់​អត្ថប្រយោជន៍​ល្អៗ​គួរឱ្យភ្ញាក់ផ្អើល​ចំពោះ​សុខភាព​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​រួមបញ្ចូល​ស្លឹក​អំពិល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ៖
 
១. ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​
 
​ស្លឹក​អំពិល មាន​ផ្ទុក​សមាសធាតុ​ដែល​អាចជួយ​បង្កើន​មុខងារ និង​ដំណើរការ​នៃ​ថ្លើម​។ អ្នក​ដែល​ទទួលរង​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ជួបប្រទះ​បញ្ហា​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​ប្រើប្រាស់​ស្លឹក​អំពិល​ដើម្បី​បង្កើន​កម្រិត​អាំង​ស៊ុយ​លីន​នៅក្នុង​រាងកាយ​។ លើសពីនេះទៅទៀត ស្លឹក​អំពិល​ក៏​អាចជួយ​បង្កើន​ការផលិត​ទឹកប្រមាត់​នៅក្នុង​ឈាម ដូច្នេះ​អ្នកនឹង​អាច​ជៀស​ផុតពី​ជំងឺ​ខាន់​លឿន​។​
 
២. ព្យាបាល​ជំងឺរាក់​ស៊ី​ធ្មេញ​
 
​បញ្ហា​នេះ​ច្រើន​កើតឡើង​ដោយសារ​កង្វះ​វីតាមីន C ក្នុង​រាងកាយ​។ ហើយ​ស្លឹក​អំពិល​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​វីតាមីន C រួមទាំង​អាស៊ីត ascorbic មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទប់ស្កាត់ និង​ព្យាបាល​ជំងឺរាក់​ស៊ី​ធ្មេញ​។​
 
៣. ព្យាបាល​ក្អក​ស្ងួត​
 
​សម្រាប់​ព្យាបាល​ជំងឺ​ក្អក​ស្ងួត អ្នក​អាច​ប្រើប្រាស់​ស្លឹក​អំពិល និង​ស្លឹក​ជី sage (​ជី​ម្យ៉ាង​ដែល​ស្រដៀង​នឹង ជី​អង្កាម តែមាន​ទង​វែង​ជាង ហើយ​អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប​)​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​យក​ស្លឹក​អំពិល និង​ស្លឹក​ជី sage ចំនួន កន្លះ​ក្ដាប់ដៃ ដាំ​ឱ្យ​ពុះ​ជាមួយ​ទឹក​ធម្មតា​ចំនួន ៤ ពែង​។ បន្ត​ដាំ​រហូតដល់​សល់​ទឹក​ត្រឹម ១ ពែង សឹម​ស្រង់​យក​កាក​ស្លឹក​អំពិល​ចេញ​។ ទទួលទាន​ឱ្យទាន់​នៅ​ក្ដៅ​ឧណ្ហៗ​។​

៤. ព្យាបាល​ជំងឺ​គ្រុនក្ដៅ​
 
​ស្លឹក​អំពិល ក៏ត្រូវ​បាន​ប្រើ​ជា​តែ​រុក្ខជាតិ​ជួយ​ព្យាបាល​សម្រាល​អាកា​រៈ​នៃ​ជំងឺ​គ្រុនក្ដៅ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
 
៥. ព្យាបាល​ជំងឺគ្រុនចាញ់​
 
​ស្លឹក​អំពិល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​មេរោគ​បាក់តេរី​ដ៏​មាន​ឥទ្ធិពល​ដែល​អាច​​ជួយ​កាត់បន្ថយ ក៏ដូចជា​រារាំង​ការរីកលូតលាស់​មេរោគ​នៃ​ជំងឺគ្រុនចាញ់​ឈ្មោះ​​ថា plasmodium falciparum​។​
 
៦. ព្យាបាល​របួស​ផ្សេងៗ​
 
​ប្រើប្រាស់​ទឹក​ដែល​ចម្រាញ់​ចេញពី​ស្លឹក​អំពិល ឬ​យក​ស្លឹក​អំពិល​មក​បុក​លាប​លើ​របួស​ដើម្បី​អាចជា​សះ​បាន​កាន់តែ​លឿន​។ នេះ​ក៏​ព្រោះតែ​ស្លឹក​អំពិល​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​សម្លាប់​មេរោគ​។ ទឹក​នៃ​ស្លឹក​អំពិល​ក៏​ជួយ​ទប់ស្កាត់​ការរីកលូតលាស់​នៃ​ពពួក​ប៉ារ៉ាស៊ីត និង​ការឆ្លង​មេរោគ​ផ្សេងៗ​។ លើសពីនេះទៅទៀត ការបង្កើត​កោសិកា​ថ្មីៗ​ក៏ត្រូវ​បាន​ព​ន្លឿ​ន​ផងដែរ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com