OPPO សូម​ចូលរួម​ចែករំលែក​តិច​និ​ច ខ្លះៗ សម្រាប់​ប្អូនៗ​ដែល​ត្រៀមប្រលង​បាក់​ឌុប​ឆ្នាំ​២០១៩
អត្ថបទពាណិជ្ជកម្ម
OPPO សូម​ចូលរួម​ចែករំលែក​តិច​និ​ច ខ្លះៗ សម្រាប់​ប្អូនៗ​ដែល​ត្រៀមប្រលង​បាក់​ឌុប​ឆ្នាំ​២០១៩
15, Aug 2019 , 9:58 am        
រូបភាព
ដោយ: ថ្មីៗ
មិនមែន​លក់​តែត្រឹម​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ​ក្នុងនោះ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ក៏មាន​ភាព​សុទិដ្ឋិនិយម​ចែករំលែក និង ជំរុញ​លើក​ចិត្ត​ដល់​យុវវ័យ​កម្ពុជា​ជារឿយៗ​ផងដែរ​! ព្រោះ​នៅពេលនេះ​ក្រុមហ៊ុន​បានសម្រេច​ផ្តល់ជូន​ការលេង​ហ្គេម​សប្បាយៗ ងាយៗ ដល់​សាធារណជន​ទាំងអស់ ដើម្បី​ចូលរួម​លើកទឹកចិត្ត​មិត្ត​ភ​ក្រ័ ឬ សមាជិកគ្រួសារ​របស់​ពួកគេ​ឲ្យ​កាន់​តែមាន​កម្លាំងចិត្ត​បន្ថែមទៀត​ក្នុងការ​ទៅ​ប្រលង​យកស​ញ្ញាប​ត្រ័​មធ្យមសិក្សា​ទុតិយភូមិ នាពេល​ខាងមុខនេះ​ប្រកបដោយ​ជំនឿ​ចិត្ត​ខ្ពស់ និង ទទួលបាន​ជោគជ័យ ជាកា​ដូរ​លើកទឹកចិត្ត ជា​រង្វាន់​ធំ​ទូរស័ព្ទ OPPO F11 Pro 128GB ដ៏​ពេញនិយម​ផងដែរ​។ ក្រៅពី​មានកម្ម​វិធី​ចូលរួម​លេង​ហ្គេម​ជា​សារ​ធាណៈ​លើ​ការផ្ញើរ​សារ​ជូនពរ​ល្អៗ​សម្រាប់​ប្អូនៗ​ដែលជា​សិស្សានុសិស្ស​ដែល​ត្រៀមប្រលង​សញ្ញាបត្រ​ទុតិយភូមិ ឆ្នាំ​២០១៩​នេះហើយ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ប្រចាំ​នៅ​កម្ពុជា​សូម​ចូលរួម​ចែករំលែក​នូវ តិច​និ​ច​ល្អៗ​មួយចំនួន​ដល់​ប្អូនៗ​ដើម្បី​ត្រៀមខ្លួន​ចូលទៅក្នុង​បន្ទប់​ប្រលង​ប្រកបដោយ​ភាពជឿជាក់​ផងដែរ​។
 


​ទី​១​គិតថា​វា​ជា​រឿង​ធម្មតា​៖ ការប្រលង​បាក់​ឌុប​ចាប់ផ្តើម​រឹតបន្តឹង​មិនមែន​ទើបតែ​អី​ឡូ​វ​ឯណា​មែន​ទេ​ប្អូនៗ​? អី​ញ្ចឹ​ង​ខ្លាច​អី​ទៀត ទទួលយក​វា​ទៅ ជា​រឿង​ងាយ​បំផុត ព្រោះ​យើង​បាន​រៀន​ត្រៀម​រួចជាស្រេច​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ហើយ​វា​ក៏​មិន​ខុសគ្នា​ពី​ការប្រលង​ឆមាស​ទាំង​ពីរលើក​ដែរ ព្រោះ​លោកគ្រូ​អ្នកគ្រូ បាន​បង្រៀន​ប្អូនៗ​ឲ្យ​ស្គា​ល់ពី​នីតិវិធី​ក្នុងការ​ប្រលង​រួចជាស្រេច​ទៅហើយ​។​
 
​ទី​២​គឺ​រក្សា​សុខភាព​ខ្លួនឯង​ឲ្យ​រឹងមាំ​ដូច​សព្វមួយដង​៖  អ្វីៗ​ត្រូវធ្វើ​ចិត្ត​ឲ្យ​ដូច​ធម្មតា​ទាំងអស់ ញ៉ាំ​បាន គេង​បាន សប្បាយចិត្ត​ធម្មតា ទើប​បើកចំហរ​ភាព​ឆ្លា​តរបស់​ប្អួ​ន​ឲ្យ​កាន់តែ​ស្រលះ គិត​អី​ក៏​ចេញ​ដែរ ។ 
 
​ទី​៣​អ្នកចេះ​គឺជា​ប់​៖ ជា​ឃ្លា​មួយ​ដែល​លើកឡើង​ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ កម្ពុជា អី​ញ្ជឹ​ង​បើ​យើង​ចេះ​ហើយ គ្មានអ្វី​ជា​ឧបសគ្គ​ទេ​ប្អូនៗ ប៉ុន្តែ​អ្នក​អត់​សូវ​ចេះ​ក៏​មិនត្រូវ​អស់សង្ឃឹម​ដែរ ប្រឹង​ឲ្យ​អស់​សមត្ថភាព​សរសេរ​អក្សរ​ឲ្យ​ស្អាត មាន​របៀប និង ពេញ​ក្រដាស​ទៅ​ប្រសើរ​ជាង​មិន​សរសេរ​អី​សោះ អង្គុយ​សុញគំនិត​នោះ ហេ​ហេ​ហេ ។ 
 
​ទី​៤​ពេល​ប្រលង​ត្រូវ​មើល​ប្រធាន​ឲ្យ​បាន​ច្បាស់​មុន​ចាប់​ផ្តើមធ្វើ​៖ ខ្មែរ​យើង​មាន​ពាក្យ​មួយ​ថា មើល​ឲ្យ​ជាក់​សឹម​ញាក់​ចិ​ញ្ជើ​ម​! ដូច្នេះ​ប្អូនៗ​ត្រូវ​អាន​ហើយ អាន​ទៀត នូវ​ប្រធានបទ ឬ សំណួរ​ដែល​ចេញមក អាន​ទាល់តែ​យល់​ចាំ​ចាប់​ប៊ិច​សរសេរ នោះ​ប្អូនៗ​នឹង​បែកគំនិត​សរសេរ​បាន​កាន់តែច្រើន ។ 
 
​ទី​៥​ប្រសិនបើ​ជិត​ដល់​ម៉ោង​ហើយ​ធ្វើ​មិនទាន់​ចប់​ត្រូវធ្វើ​សំណួរ​ណា​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​មុន​៖ មនុស្ស​ឆ្លាត​ត្រូវ​ចេះ​មើល​កាលៈទេសៈ អី​ញ្ចឹ​ង​ចាំ​អង្កាល់​ទៀត ពេលវេលា​នៅជាប់​នឹង​នាឡិកាដៃ​ប្អូនៗ​ហើយ លៃលក​វា​ទៅ​! សរសេរ​ចំលើយ​ចូលក្នុង​សំណួរ​ណា​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​មុន បន្ទាប់មក​ថែម​ល្បោយ​លើ​សំណួរ​ពិន្ទុរ​តិច​តាម​ក្រោយ​។ 
 
​ទី​៦​ពេលធ្វើ​រួច​ត្រូវ​ចេះ​ផ្ទៀងផ្ទាត់​គ្រប់​សំណួរ​ទ្បើង​វិញ​៖ ប្អូនៗ​មាន​ទម្លាប់​ធ្វើ​អ្វី​ក៏ដោយ គឺ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ទើប​កាត់បន្ថយ​ការខុស និង​ថែមថយ​ទាន់ពេលវេលា មិន​ស្តាយក្រោយ​នោះទេ ។ កុំ​ភ្លេច​ណា​ប្អូនៗ ត្រូវ​ជឿជាក់​លើ​ខ្លួនឯង​ថា​អាចធ្វើ​បាន ព្រោះ OPPO នឹងមាន​កាដូរ​ពិសេស​ជូន​ចំពោះ​អ្នក​ដែលមាន​ពាក្យ​ជូនពរ​ល្អ​ជាងគេ​បំផុត​ដល់​ប្អូនៗ ថា​មិន​ត្រូវបាន​ទៅលើ​ប្អូនៗ​ជា​បេក្ខជន​ប្រលង​ក៏​ថា​បានដែរ ហេ​ហេ​ហេ​! ចង់ដឹង​ច្បាស់​សូម​ចូលទៅ​កាន់ Page ផ្លូវការ​របស់ OPPO អី​ឡូ​វ​នេះ​ទៅ https://www.facebook.com/OPPOCAMBODIA/  ៕



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com