ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ផៃ ស៊ី​ផាន ប្រាប់​ពី​មូលហេតុ​ដែល​នាយករដ្ឋមន្ត្រី​គ្មាន​វត្ត​មាននៅ​តំបន់​រងគ្រោះ​
15, Aug 2019 , 10:25 am        
រូបភាព
លោក ផៃ ស៊ីផាន ប្រធាន​អង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាល។ រូបថត អ៊ូ សុខមាន
លោក ផៃ ស៊ីផាន ប្រធាន​អង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាល។ រូបថត អ៊ូ សុខមាន
ដោយ: ថ្មីៗ
​ស្ថានភាព​គ្រោះទឹកជំនន់​នៅ​ខេត្ត​ព្រះសីហនុ រតនគិរី និង​បណ្តា​ខេត្ត​មួយចំនួន​នា​រយៈពេល​ចុងក្រោយ​នេះ មិនទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​នោះឡើយ ដូច្នេះ​មិនទាន់​ដែល​ពេលដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចុះ​ដល់​មូលដ្ឋាន​នោះដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នា​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែសីហា​។

 
​លោក ផៃ ស៊ី​ផាន បាន​អះអាងថា ស្ថានភាព​ទឹកជំនន់​បច្ចុប្បន្ន មិនទាន់​តម្រូវ​ឲ្យ​សម្តេច ហ៊ុន សែន ត្រូវ​ចុះ​មូលដ្ឋាន​ផ្ទាល់​នោះឡើយ ប៉ុន្តែ​សម្តេច​តែងតែ​តាមដាន​ជាប្រចាំ តាមរយៈ​ការចេញ​បទបញ្ជា និង​ចាត់វិធានការ​គ្រប់បែបយ៉ាង ទាំង​តាម​ហ្វេ​ស​ប៊ុ​ក និង​ការបញ្ជា​ផ្ទាល់​។ 
 
​អ្នកនាំពាក្យ​រូបនេះ បាន​អះអាងថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា មិនមាន​បញ្ហា​សុខភាព​អ្វី​នោះឡើយ​។ លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា ការលើកឡើង​របស់លោក គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង «​ជន​អគតិ​» មួយចំនួន​ដែល​មាក់ងាយ​សុខភាព​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​។​
 
​លោក​បាន​បន្ថែមថា ការ​មិនមាន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​សុក្រ ស្អែក​នេះ ក៏​គ្មានអ្វី​ពាក់ព័ន្ធ​នឹង​សុខភាព​របស់​សម្តេច ហ៊ុន សែន នោះដែរ ដោយ​គ្មាន​របៀបវារៈ​គ្រប់គ្រាន់​ដែល​ត្រូវ​ពិភាក្សា ឬ​អនុម័ត ហើយ​ការប្រជុំ​ជា​លក្ខណៈ​អន្តរក្រសួង នៅតែ​បន្ត​៕

© រក្សាសិទ្ធិដោយ thmeythmey.com