អត្ថបទពាណិជ្ជកម្ម
ចូលរួម​ដោយ​សេរី ក្នុង​វេទិកា​ផ្គូរ​ផ្គង​អាជីវកម្ម សម្រាប់​សហគ្រាស​កែច្នៃ​ចំណីអាហារ និង​ផលិតផល​កសិកម្ម ឆ្នាំ​២០១៩
15, Aug 2019 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ តើ​លោកអ្នក​កំពុងមាន​បញ្ហា ឬ​ចម្ងល់ ទាក់ទង​នឹង​បច្ចេកទេស និង​ដំណើការ​ពង្រីក​អាជីវកម្ម​របស់លោក​អ្នក​មែន​ទេ​? តើ​លោកអ្នក ចង់​ស្វែងរក​ដៃគូ​អាជីវកម្ម ដើម្បី​ប្រឹក្សា​យោបល់​ផ្នែក​បច្ចេកទេស និង​ផ្គត់ផ្គង់ ឧបករណ៍ គ្រឿង​ម៉ាស៊ីន សម្ភារ​វេច​ខ្ចប់ ឬ​សេវា​នានា​ជាច្រើន​ទៀត សម្រាប់​ប្រើប្រាស់​ក្នុង​អាជីវកម្ម ឬ​សហគ្រាស​កែច្នៃ របស់លោក​អ្នក​មែន​ទេ​? នេះ​ជា​ឱកាសល្អ លោកអ្នក នឹង​បាន​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​អាជីវកម្ម​ទាំងអស់នោះ​។​
 
​វេទិកា​ផ្គូរ​ផ្គង​អាជីវកម្ម​សម្រាប់​សហគ្រាស​កែច្នៃ​ចំណីអាហារ និង​ផលិតផល​កសិកម្ម ឆ្នាំ​២០១៩ នឹង​ប្រ​ព្រិ​ត្ត​ទៅ នៅ​ថ្ងៃទី​១៦-១៧-១៨ ខែសីហា​នេះ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ អាគារ A សប្តាហ៍​នេះ​។ វេទិកា​នេះ នឹងមាន​ការតាំង​បង្ហាញ​សេវាកម្ម និង​ផលិតផល ពី​បណ្ដា​ប្រភេទ​អាជីវកម្ម​សំខាន់ៗ​ដូចជា​៖ គ្រឿងផ្សំ​ចំណីអាហារ គ្រឿង​បរិក្ខារ និង​ម៉ាស៊ីន​កែច្នៃ សម្ភារ​វេច​ខ្ចប់ ស្ដង់ដារ​ព្រមទាំង​សុវត្ថិភាព​ចំណីអាហារ សេវា​បន្ទប់ពិសោធន៍ ឌី​ហ្សា​ញ និង​បោះពុម្ព​ផ្លាកសញ្ញា សេវា​ផ្សព្វផ្សាយ​ទីផ្សារ ប្រឹក្សា​យោបល់​លើ​ផ្នែក​អាជីវកម្ម ពន្ធដារ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ និង​សេវាកម្ម​ជ្រើសរើស​បុគ្គលិក​ថែមទៀត​ផង​។​


 
​សូម​អញ្ជើញ​ចូលរួម​សេរី និង​ឥតគិតថ្លៃ សម្រាប់​អ្នកទស្សនា​ដែល​ចាប់អារម្មណ៍ ក្នុង​វិស័យ​កែច្នៃ​ចំណីអាហារ និង​ផលិតផល​កសិកម្ម​។ 
​ចុះឈ្មោះ​ចូលរួម​ដោយ​ឥតគិតថ្លៃ​តាមរយៈ​៖ https://bit.ly/2M74zch
​ព័ត៌មាន​បន្ថែម ៖ 077 777 105 / 095 876 655 / 096 2525 047, E-mail:
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com