ពីនេះ ពីនោះ
«​ក្ដឿង​»​មានន័យ​ដូចម្តេច​?
16, Aug 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ក្ដឿង​»​សរសេរ​ជា​ជើង​ព្យព្ជានៈ​អក្សរ​«​ដ​» វា​ជា​ឧបករណ៍​ម្យ៉ាង​ដែលមាន​មុខងារ​ដូចនឹង «​ត្បាល់​»​ដែរ​។


 
«​ក្ដឿង​» ជា​ត្បាល់​សម្រាប់​ជាន់អង្ករ​, មាន​ជ្រុង​៤ បាត​រៀវ​តូច ខាង​បាត​កប់​ទៅក្នុង​ដី​ពាក់កណ្តាល វេលា​នឹង​បុក​អង្ករ គេ​ជាន់​អង្រែ​ដោយ​ជើង​។ មាន​ត្បាល់ក្ដឿង មួយ​ម្យ៉ាងទៀត​មាន​សណ្ឋាន​ដូចគ្នា តែ​មិន​កប់​ក្នុង​ដី និង​មិន​ជាន់​អង្រែ​ដោយ​ជើង គឺ​កាន់​អង្រែ​ដោយ​ដៃ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com