កីឡាអន្តរជាតិ
អន្តរជាតិ
Super Cup៖ Klopp សាទរវត្តមានអាជ្ញាកណ្តាលស្ត្រី តែបើពួកគេកាត់ក្តីល្អជាងនេះ Liverpool នឹងឈ្នះ Chelsea ៦-០
× លោក Jurgen Klopp បានសាទរចំពោះមន្ត្រីអាជ្ញាកណ្តាលស្ត្រីដែលបង្ហាញខ្លួនជាប្រវត្តិសាស្ត្រក្នុងការកាត់ក្តីនាការប្រកួតដណ្តើមពានរង្វាន់ UEFA Super Cup រវាង Liverpool និង Cheslea។ យ៉ាងណាលោក Klopp ជឿថាហង្សក្រហមនឹងឈ្នះ ៦-០ ប្រសិនបើពួកគេធ្វើការប្រកបដោយប្រសិទ្ធភាពជាងនេះ។
អ្នកស្រី Stephanie Frappart បានក្លាយជាអាជ្ញាកណ្តាលស្ត្រីដំបូងបង្អស់ដែលបង្ហាញខ្លួនកាត់ក្តីសម្រាប់ការប្រកួតបុរសក្នុងវគ្គផ្តាច់ព្រ័ត្រដ៏ធំនៃជំនួបម្ចាស់ជើងេកអ៊ឺរ៉ុប Champions League និង Europa League។ ក្រៅពីនោះ មានអាជ្ញាកណ្តាលខ្សែបន្ទាត់ជាស្ត្រីពីររូបទៀត រួមមាននាង Manuela Nicolosi សញ្ជាតិអ៊ីតាលី និង Michelle O'Neill របស់សារធារណរដ្ឋអៀរឡង់។
ជំនួបនេះ ហង្សក្រហមបានយកឈ្នះតោខៀវដោយការកាត់សេចក្តីទាត់បាល់ប៉េណាល់ទី ៥-៤ បន្ទាប់ពីបញ្ចប់ការប្រកួតទាំងម៉ោងផ្លូវការ និងថែម១៥នាទីពីរដងក្នុងលទ្ធផល ២-២។
យ៉ាងណាក៏ដោយ ការផ្តល់បាល់ពិន័យប៉េណាល់ទីទៅឲ្យ Chelsea សម្រាប់គ្រាប់បាល់តាមស្មើរបស់អាជ្ញាកណ្តាលសញ្ជាតិបារាំង Frappart ដ៏ចម្រូងចម្រាស ក្រោយខ្សែប្រយុទ Tammy Abraham ដួលក្នុងតំបន់គ្រោះថ្នាក់របស់ Liverpool បានធ្វើឲ្យលោក Klopp មិនស្បាយចិត្តនោះឡើយ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់ការប្រកួតថា៖«ខ្ញុំបាននិយាយទៅកាន់ក្រុមអាជ្ញាកណ្តាលបន្ទាប់ពីការប្រកួតហើយថា ប្រសិនបើយើងទទួលបានការពិន័យដូចគ្នាអ៊ីចឹងពីអាជ្ញាកណ្តាលនោះយើងនឹងឈ្នះដល់ទៅ ៦-០ ឯណោះ។ កូនក្រុមខ្ញុំពិតជាលេងបានល្អណាស់ ប៉ុន្តែខ្ញុំនៅតែមិនសប្បាយចិត្ត នឹងការផ្តល់បាល់ពិន័យប៉េណាល់ទីនោះទេ»។
បើទោះបីយ៉ានេះក្តី លោក Klopp នៅតែសាទរចំពោះវត្តមានអាជ្ញាកណ្តាលស្ត្រីនៅក្នុងវិស័យកីឡាបាល់ទាត់ផ្នែកបុរសនេះដដែល៕
Tag:
Super Cup
Jurgen Klopp
Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com