OPPO Reno 10X មាន​បង្កប់​បច្ចេកវិទ្យា​Audio 3D Zoom ដែល​អាច​ស្រូបយក​សំឡេង​សន្ទនា​របស់​មនុស្ស​ជុំវិញខ្លួន​បាន​យ៉ាង​ល្អ
អត្ថបទពាណិជ្ជកម្ម
OPPO Reno 10X មាន​បង្កប់​បច្ចេកវិទ្យា​Audio 3D Zoom ដែល​អាច​ស្រូបយក​សំឡេង​សន្ទនា​របស់​មនុស្ស​ជុំវិញខ្លួន​បាន​យ៉ាង​ល្អ
15, Aug 2019 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកណាខ្លះ​មាន​ទូរស័ព្ទ OPPO Reno 10X Hybrid Zoom (60X Digital Zoom) នៅក្នុង​ដៃ​? តើ​បងប្អូន​ធ្លាប់​ដឹង​អំពី​បច្ចេកវិទ្យា​ទំនើប​អ្វីខ្លះ​របស់​វា​? លោកអ្នក​ធ្លាប់​ថត​វីដេអូ 4K និង​ដឹង​ពី Audio 3D Zoom របស់​វា​ដែរ​ឬ​អត់​? ឮថា បច្ចេកទេស​ស្រូប​សំឡេង នៃ​ម៉ូ​ឌែ​ល OPPO Reno 10X Hybrid Zoom មួយ​នេះ ក៏​មិនធម្មតា​ដែរ​។ និយាយ​គ្នា ឬ​នាំគ្នា​ស៊ី​ត្រាវ​ល្មមៗ វា​ស្រូប​សំឡេង​ច្បាស់ ដោយ​ស្វ័យប្រវត្តិ​តែម្តង​។ Audio 3D Zoom គឺជា​បច្ចេកវិទ្យា Zoom ថ្មី ដែល​បាន​បំពាក់​នៅលើ​ម៉ូ​ឌែ​ល​ស៊េរី​ចុងក្រោយ របស់ OPPO គឺ ត្រកូល Reno 10X ដែល​វា​មាន​សមត្ថភាព ក្នុង​ការថត​ស្រូបយក​សំឡេង​សន្ទនា របស់​មនុស្ស​ជុំវិញ​បរិវេណ​ខ្លួន​អ្នក បាន​យ៉ាង​ងាយស្រួល បើទោះបីជា​ពួកគេ​និយាយ​គ្នា ឮ​តិចតួច​តួច​យ៉ាងណាក្តី​។ 
 
​បច្ចេកវិទ្យា Audio 3D Zoom បែប Surround Sound នេះ គឺ​ត្រូវចិត្ត​ម៉ាច់​តែម្តង ជាមួយនឹង​ក្រុម​អ្នក​ផលិត​ឯកសារ​ធំៗ និង​ក្នុង​វិស័យ​ថតកុន ដែល​វា​អាច​ប្រើប្រាស់​ជំនួយ Mic Audio ដូច​ថតកុន​បាន​ថែម​ទៀតផង​។ មិនតែប៉ុណ្ណោះ ទូរស័ព្ទ​ស៊េរី​ចុងក្រោយ​របស់ OPPO Reno 10X Hybrid Zoom មួយ​ម៉ូ​ឌែ​ល​នេះ ក្រោយពី Upgrade ហើយ គឺថា​កប់​ស៊េរី​តែម្តង ក្នុង​ការថត​រូបភាព​វីដេអូ ក្នុង​កម្រិត 4K បាន​រហូតដល់​ទៅ 60fps បាន​យ៉ាងច្បាស់​។ ក្នុងនោះ វា​អាច​ថតរូប​ភាព ពេលយប់​បាន​យ៉ាង​ល្អ កាត់បន្ថយ​ចំណុច​អុច​តូចៗ ហៅថា Noise បានល្អ​ជាង​មុន ទាំង​រូបភាព​សន្លឹក និង​រូបភាព​វីដេអូ ដោយសារតែ​គុណភាព​វីដេអូ​របស់​វា បាន​ចាប់​យ៉ាងច្បាស់​ល្អ និង​រក្សា​លំនឹង​ល្អ​មិនធម្មតា​។ 


 
​បើទោះបីជា​យើង​ដើរ​ថត​ក្តី ដោយ​វា​មិនមាន​ភាព​អ​ង្គើ​រ​ច្រើន​នោះទេ (​នេះ​សំដី​របស់​អតិថិជន​អ្នកប្រើប្រាស់​ផ្ទាល់ ដែលជា​ម្ចាស់​រូបថត​ទាំងនេះ​) ដោយសារតែ​វា​បាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង OIS ធ្វើ​ឲ្យ​វីដេអូ ដែល​បាន​ថត​ចេញមក កាន់​តែមាន​លំនឹង​ល្អ និង មានគុណ​ភាពច្បាស់​។ 
 
​សរុបមក ទូរស័ព្ទ OPPO Reno 10X Hybrid Zoom តម្លៃ 899​ដុល្លារ ពិតជា​អស្ចារ្យ​បស់​គេ​មែន ទិញ​ហើយ​មិន​ស្តាយ​លុយ​ទាល់តែសោះ ដោយសារតែ​វា​អាច​បង្កើន​អារម្មណ៍​របស់​យើង​ឲ្យ​កាន់តែ​ជក់ចិត្ត ក្នុង​ការថត​វីដេអូ​បែប Slow Motion, វីដេអូ Time-Lapse និង​ធ្វើ​ឲ្យ​ការផលិត​វីដេអូ​របស់លោក​អ្ន ក​កាន់តែ Perfect តែម្តង​៕ 








 
​រូបភាព​៖ Cozy Dy Malyneth 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com