ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ដឹង​អត់ថា ការ​ដុះ​ពោះធំៗ នឹងមាន​គ្រោះថ្នាក់​យ៉ាង​អាថ៌កំបាំង​ទាំងអស់នេះ​!!!
16, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​មនុស្ស​ជាច្រើន​និយាយ​អំពី​ការ​សម្រក​ទម្ងន់ ពួកគេ​ច្រើនតែ​និយាយ​អំពី​ខ្លាញ់​នៅក្រោម​ស្បែក ជាពិសេស​ស្បែ​កនៅ​ដៃ ជើង និង​គ្រប់កន្លែង​ទាំងអស់​នៃ​រាងកាយ​។ យ៉ាងណាមិញ មាន​ខ្លាញ់​នៅ​កន្លែង​មួយ​ប្រភេទ​ផ្សេងទៀត​ដែល​មិនសូវមាន​គេ​យកចិត្តទុកដាក់​ឡើយ​។ នោះ​គឺ​ខ្លាញ់​ស្រោប​សរីរាង្គ​ក្នុង​ពោះ ដែល​ភាគច្រើន​ចង់​សម្តៅ​ទៅលើ​ខ្លាញ់​ក្បាលពោះ​តែម្តង​។



ខ្លាញ់​ប្រភេទ​នេះ​មិន​ដូចគ្នា​នឹង​ខ្លាញ់​ក្រោម​ស្បែក​ឡើង មានន័យថា វា​ជា​ខ្លាញ់​នៅ​ជ្រៅៗ​ក្នុង​ប្រហោង​ពោះ និង​ស្រោប​ជុំវិញ​សរីរាង្គ​ក្នុង​ពោះ​ដូចជា ថ្លើម ពោះវៀន និង​លំពែង​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ខ្លាញ់​បែបនេះ​ត្រូវបាន​គេ​រកឃើញថា​មាន​ជាប់ទាក់ទង​នឹង​បញ្ហា​សុខភាព​មួយចំនួន​។ ខាងក្រោម​នេះ​គឺជា​ភាពគ្រោះថ្នាក់​មួយចំនួន​ដែល​អាច​នឹង​កើតឡើង​ចំពោះ​មនុស្ស​មានការ​ដុះ​ខ្លាញ់​នៅ​ក្បាលពោះ​ច្រើនៗ​៖
 
- ​ជំងឺ​បេះដូង​កើត​ញឹកញាប់​បំផុត​ចំពោះ​មនុស្ស​ដែលមាន​ការ​ដុះ​ក្បាល​ពោះធំៗ​
​- ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ទំនងជា​បង្កឡើង​ដោយ​ការ​មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន​ដែរ​
​- ជំងឺ​លើស​សម្ពាធ​ឈាម​ក៏​ជា​ផ្នែក​មួយ​ន័យ​ផលវិបាក​របស់​ខ្លាញ់​ក្បាលពោះ​ដែរ​
- ​កាលណា​ខ្លាញ់​ក្នុង​សរីរាង្គ​កាន់តែច្រើន វា​នឹង​បញ្ចេញ​សារធាតុ​ជំរុញ​ដល់​ការបង្ក​មហារីក​ដូចជា មហារីក​សុដន់ តម្រងនោម ពោះវៀនធំ ថង់ទឹកប្រមាត់ និង​លំពែង​
- ​ការសិក្សា​បានបង្ហាញ​ថា ខ្លាញ់​ក្នុង​ក្បាលពោះ​ច្រើន​អាច​បណ្តាល​ឲ្យ​ស្វិត​ខួរក្បាល ដែលជា​ហេតុ​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​
- ​មនុស្ស​ដែល​ធាត់​ដុះ​ក្បាលពោះ ច្រើនតែ​គេង​បាត់​ដង្ហើម​
- ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ការបាក់​ទឹកចិត្ត​មាន​ទំនាក់ទំនង​គ្នា​នឹង​ការ​ដុះ​ខ្លាញ់​នៅ​ក្បាលពោះ​
​- ការ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ទំនងជា​កើតមាន​ញឹកញាប់​លើ​អ្នក​ដែល​ធាត់ៗ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com