ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការប្រើប្រាស់​ប្រទាល​កន្ទុយក្រពើ​
16, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រទាល​កន្ទុយក្រពើ​គឺជា​រុក្ខជាតិ​មួយ​ប្រភេទ ដែល​ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ សម្រាប់​សមត្ថភាព​ជួយ​ឲ្យ​របួស​ឆាប់​ជា​។ ប្រទាល​កន្ទុយក្រពើ​ទំនងជា​មាន​សុវត្ថិភាព និង​មាន​ប្រយោជន៍​ណាស់​សម្រាប់​ជំងឺ​ស្រែង និង​ការ​រមាស់​ស្បែក​។

 
​ប៉ុន្តែ​ការ​ញ៉ាំ​រុក្ខជាតិ​មួយ​នេះ​ទំនងជា​មិនល្អ​ឡើយ​។ ការឈឺ​ពោះ​រមួលៗ និង​រាករូស​ច្រើនតែ​កើតឡើង​ដោយសារតែ​ការ​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ​នេះឯង​។ ដូច្នេះ​នៅពេលដែល​អ្នក​ទៅ​ជួប​គ្រូពេទ្យ​កុំ​ភ្លេច​ប្រាប់​គាត់​ឲ្យ​ដឹងថា អ្នក​បាន​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ​រួច​ទើប​ចេញ​ជា​អាកា​រៈ​បែបនេះ​។ ពេលនោះ​គ្រូពេទ្យ​នឹង​អាចមាន​វិធីសាស្ត្រ​ត្រឹមត្រូវ​សម្រាប់​ព្យាបាល ហើយក៏​អាច​បង្ហាញ​អំពី​របៀប​ធ្វើយ៉ាងណា​ដើម្បី​គ្រប់គ្រង​សុខភាព​បាន​យ៉ាង​ល្អ​ដើម្បី​ទទួលបាន​សុវត្ថិភាព​ពី​ការ​ញ៉ាំ​ប្រទាល​កន្ទុយក្រពើ​នេះ​ផង​៕​

© រក្សាសិទ្ធិដោយ thmeythmey.com