កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Wolves បន្តទៅ​វគ្គ playoff ក្រោយ​ឈ្នះ Pyunik ទាំងពីរ​ជើង ៨-០
16, Aug 2019 , 11:11 am        
រូបភាព
Wolverhampton Wanderers ត្រូវ​ឡើងទៅ​ជួប Torino នៅ​វគ្គ Play-off ដើម្បី​ដណ្តើម​កៅអី​ទៅ​វគ្គ​ចែក​ពួ​ល​ពានរង្វាន់ UEFA Europa League ក្រោយ​ទទួល​ជ័យជម្នះ​ដ៏​លើសលុប​នៅ​វគ្គ​ជម្រុះ​លើ​ក្រុម Pyunik ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៨-០​។​


 
​ក្នុងជំនួប​ជើង​ទី​២ វគ្គ​ជម្រុះ​ជុំ​ទី​៣ នៃ​ក្របខណ្ឌ​លំដាប់​ទី​២​អឺរ៉ុប​សម្រាប់​រដូវ​កាល ២០១៩-២០ នៅ​រាត្រី​ថ្ងៃទី​១៥ ខែសីហា ក្រុម​ពី Premier League នៅតែ​បន្ត​ជ័យជម្នះ​របស់ខ្លួន​លើ​ក្រុម​ពី​លី​គ​កំពូល​អា​មេ​នី Pyunik ៤-០ ខណៈ​ជើង​ទី​១​ពួកគេ​ក៏​ទទួលបាន​លទ្ធផល​ដូចគ្នានេះដែរ​។​
 
​សម្រាប់​ការ​ប្រជែង​កៅអី​ទៅកាន់​វគ្គ​ចែក​ពូ​ល (Group Stage) ពានរង្វាន់ Europa League ក្រុម Wolves ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី​អ៊ីតាលី​សម្រាប់​ជំនួប Play-off ជើង​ទី​១ ទល់នឹង Torino នៅ​ថ្ងៃទី​២២ ខែសីហា និង​ត្រឡប់មកផ្ទះ​ខ្លួនឯង​ជើង​ទី​២ ថ្ងៃ​២៩ ខែ​ដដែល​។ Torino បាន​ទម្លាក់ Shakhtyor Soligorsk ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៦-១ នា​វគ្គ​ជម្រុះ​។​
 
​ដោយឡែក​២៤​ក្រុម​ផ្សេងទៀត​ដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​៣ ហើយ​ត្រូវ​បន្ត​លេង​ក្នុង​វគ្គ Play-off នេះដែរ​មានដូចជា​៖
 
-​ ​Legia Warszawa (​ប៉ូឡូញ​) Vs Rangers (​ស្កុ​តឡែ​ន​)
-​ ​FCSB (​រ៉ូ​មេ​នី​) Vs Vitória SC (​ព័រ​ទុយ​ហ្គា​ល់​)
-​ ​PSV Eindhoven (​ហូ​ឡង់​) Vs Apollon Limassol (​ស៊ី​ប​)
-​ ​AEK Athens (​ក្រិ​ក​) Vs Trabzonspor (​តួ​ក​គី​)
-​ ​Feyenoord (​ហូ​ឡង់​) Vs Hapoel Beer-Sheva (​អ៊ី​ស្រា​អ៊ែ​ល​)
-​ ​Gent (​បែលហ្ស៊ិក​) Vs Rijeka (​ក្រូ​អាស៊ី​)
-​ ​Espanyol (​អេ​ស្ប៉ា​ញ​) Vs Zorya Luhansk (​អ៊ុយ​ក្រែ​ន​)
-​ ​Partizan (​ស៊ែ​ប៊ី​) Vs Molde (​ន័​រ​វែ​ស​)
-​ ​Braga (​ព័រ​ទុយ​ហ្គា​ល់​) Vs Spartak Moskva (​រុស្ស៊ី​)
-​ ​Malmö (​ស៊ុយអែត​) Vs Bnei Yehuda Tel-Aviv (​អ៊ី​ស្រា​អ៊ែ​ល​)
-​ ​Strasbourg (​បារាំង​) Vs Eintracht Frankfurt (​អាល្លឺម៉ង់​)
-​ ​AZ Alkmaar (​ហូ​ឡង់​) Vs Royal Antwerp (​បែលហ្ស៊ិក​)
 

Tag:
 Europa League
  Wolves
© រក្សាសិទ្ធិដោយ thmeythmey.com