កីឡាជាតិ
ជាតិ
AFF៖ ជម្រើសជាតិ​នារី​កម្ពុជា ប៉ះ​វៀតណាម​នៅ​ខេត្ត​ឈុន​បុរី​នា​ល្ងាច​នេះ​
16, Aug 2019 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​ការិនី​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​បើកឆាក​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF Women’s Championship ដោយ​ត្រូវ​តទល់​ជាមួយ​វៀតណាម នា​វេលា​ម៉ោង​៦​ល្ងាច​នេះ នៅ​កីឡដ្ឋាន IPE ខេត្ត​ឈុន​បុរី ប្រទេស​ថៃ បន្ទាប់ពី​មី​យ៉ាន់​ម៉ា តទល់​ជាមួយ​ឥណ្ឌូណេស៊ី​។​

 
​សម្រាប់​ការប្រកួត​ពូ​ល A កាលពី​ម្សិលមិញ ហ្វីលីពីន ឈ្នះ​ម៉ាឡេស៊ី ៣-០ រីឯ​ទី​ម័​រ​ខាងកើត​ឈ្នះ សិង្ហ​បុរី ២-១​។​
 
​នា​ការ​បង្ហាញខ្លួន​លើកដំបូង​កាលពី​ឆ្នាំ​២០១៨ កម្ពុជា បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​៤​ក្នុងចំណោម​៥​ក្រុម​នៅក្នុង​ពូ​ល A ដោយ​ឈ្នះ​ទី​ម័​រ​ខាងកើត ១២-០ ចាញ់​ម៉ាឡេស៊ី ៤-០ ចាញ់​ថៃ ១១-០ និង​ចាញ់ U-20 អូស្ត្រាលី ១២-០​។ ថៃ​ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​នេះ​៕

Tag:
 AFF Women
  បាល់ទាត់​នារី​
© រក្សាសិទ្ធិដោយ thmeythmey.com