ជាតិ
ក្រសួង​ការងារ ប្រកាស​អាហារូបករណ៍​ជាង ២០០០០​កន្លែង សម្រាប់​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ​
16, Aug 2019 , 2:35 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​ការងារ ប្រកាសថា គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​សាធារណៈ ឯកជន និង​អង្គការ សមាគម នឹង​ជ្រើសរើស​បេក្ខជន​តាម​ប្រភេទ​នីមួយៗ ឲ្យ​ចូលរៀន ថ្នាក់​អាហារូបករណ៍ ២២ ៦៦១ កន្លែង និង​ថ្នាក់បង់ថ្លៃ ២៥ ១៨១​កន្លែង​។ 


 
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចុះ​ថ្ងៃទី​១៥​ខែសីហា បាន​បញ្ជាក់ថា បេក្ខជន​ក្រីក្រ នារី តំបន់​ដាច់ស្រយាល ជនជាតិភាគតិច និង​ជនពិការ ត្រូវ​បានផ្ដល់​អាទិភាព​ក្នុងការ​ទទួលបាន​អាហារូបករណ៍​។ ចំពោះ​បេក្ខជន​ក្រីក្រ តំបន់​ដាច់ស្រយាល និង​ជនជាតិភាគតិច ត្រូវមាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​សង្កាត់​។ 

Tag:
 អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com