អត្ថបទពាណិជ្ជកម្ម
Vietjet ទទួលពាន​ជា​ក្រុមហ៊ុន​ដ៏​ល្អ​បំផុត​ទាំង​៥០​របស់​វៀតណាម ពី​ទស្សនា​វ​ដ្តី Forbes ជា​លើក​ទី​៣
16, Aug 2019 , 3:56 pm        
រូបភាព
ដោយ: ថ្មីៗ
(​ទីក្រុង​ហូជីមិញ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩) ៖ ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet បានទទួល​ពានរង្វាន់ ក្នុងនាម​ជា​ក្រុមហ៊ុន​វៀតណាម​ដ៏​ល្អ​បំផុត​ទាំង​៥០ របស់​ទស្សនា​វ​ដ្តី Forbes រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា បើ​គិត​ចាប់តាំងពី​ក្រុមហ៊ុន បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ហូជីមិញ (HOSE) កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧​។
 
​ទស្សនា​វ​ដ្តី Forbes បានប្រកាស​ផ្តល់​ពានរង្វាន់​នេះ នៅក្នុង​កម្មវិធី​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​អំឡុងពេល​វេទិកា​អា​ជីក​ម្ម ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​ហូជីមិញ កាល​ថ្ងៃទី​១៥ ខែសីហា​កន្លងទៅ​។ ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ជា​លើក​ទី​៧ «​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​កំពូល​ទាំង​៥០» របស់​ទស្សនា​វ​ដ្តី Forbes បាន​ប្រមូលផ្តុំ​ក្រុមហ៊ុន​ឈានមុខ​គេ​ជាច្រើន មកពី​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ហូជីមិញ និង​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ហាណូយ (HNX) ដូចជា​ក្រុមហ៊ុន Vinamilk, Sabeco, FPT, Vietjet, DHG Pharmaceutical, Bao Viet, Mobile World និង​ក្រុមហ៊ុន Vingroup ជាដើម​។ 
 
​នៅ​ឆ្នាំនេះ ក្រុមហ៊ុន​ដែល​បានឈ្នះ​ពានរង្វាន់​កិត្តិយស ត្រូវបាន​វាយតម្លៃ​លើ​កត្តា​ឧស្សាហកម្ម​ជាច្រើន ដោយ​ផ្អែកទៅលើ​អត្រាកំណើន​ប្រាក់ចំណូល​ប្រចាំឆ្នាំ ប្រាក់ចំណេញ ទ្រព្យសម្បត្តិ​បានមកពី​ការបណ្តាក់ទុន ប្រាក់ចំណូល​ក្នុង​១​ភាគហ៊ុន ដែល​កើនឡើង​ចាប់ពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៨ ការផ្សព្វផ្សាយ​ឈ្មោះ​ក្រុមហ៊ុន គុណភាព​នៃ​ការគ្រប់គ្រង​សាជីវកម្ម ប្រភព​នៃ​ប្រាក់ចំណេញ និង​ទិដ្ឋភាព​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។ 


 
​បើ​យោងទៅតាម​ទស្សនា​វ​ដ្តី Forbes ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ទាំងអស់​នៅ​ឆ្នាំនេះ បាន​កើនឡើង​ប្រាក់ចំណូល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។ ក្រុមហ៊ុន​ទាំង​៥០ ស្ថិតក្នុង​បញ្ជី​នៅ​ឆ្នាំនេះ បាន​កត់ត្រា​ប្រាក់ចំណេញ ដល់​ទៅ ១២៧,៥៣០ ពាន់​លាន​ដុង (​ស្មើនឹង ៥,៤៧២ លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​កាត់​ពន្ធ ដែលជា​ការកើនឡើង​ដល់​ទៅ ១៩,២% បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ មូលធន​សរុប​របស់​ក្រុមហ៊ុន​ទាំង​៥០ បាន​កើន​ដល់ ៩៤​ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​៦៣% នៃ​មូលធន​សរុប លើ​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ហូជីមិញ និង​ទីក្រុង​ហាណូយ​។​
 
​ក្រុមហ៊ុន​ដែល​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​កំពូល​ទាំង​៥០ របស់​ទស្សនា​វ​ដ្តី Forbes ក្នុងប្រទេស​វៀតណាម នៅ​ឆ្នាំនេះ បានទទួល​ស្គា​ល់ពី​ការកើនឡើង​នូវ​វិស័យ​សហគ្រិន​ឯកជន ក្នុងនោះ​រាប់     ប​ញ្ចូ​ទាំង Vietjet, Vingroup, Masan និង Hoa Phat ផងដែរ​។ ឧស្សាហកម្ម​ភាគច្រើន ដែល​ស្ថិតក្នុង​បញ្ជី​ទាំង​៥០ រួមមាន អចលនទ្រព្យ សំណង់ សេវា​ដឹកជញ្ជូន សេវា​ហិរញ្ញវត្ថុ និង​ការ​លក់រាយ​។ ក្រុមហ៊ុន​ដែល​មកពី​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ហូជីមិញ មាន​រហូតដល់​ទៅ ៤៥​ក្រុមហ៊ុន      ខណៈដែល​ទីផ្សារ​ភាគហ៊ុន​ទីក្រុង​ហាណូយ មានតែ​៥​ប៉ុណ្ណោះ​។ 
 
​ដោយសារតែ​លទ្ធផល​អាជីវកម្ម​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់ខ្លួន ភាគហ៊ុន​របស់​ក្រុមហ៊ុន Vietjet បាន​ទាក់ទាញ​អ្នកវិនិយោគ​ជាច្រើន និង​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ ស្ថិតក្នុង​បញ្ជី​កំពូល​ក្រុមហ៊ុន​ទាំង​៣០ របស់​វៀតណាម នៅ​ឆ្នាំ​ទី​១ នៃ​ការជាប់​ឈ្មោះ​ក្នុង​បញ្ជី​។ ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន Vietjet មាន​កំណើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ រយៈពេល​១​ឆ្នាំ​ពេញ តាមរយៈ​ការរកបាន​ប្រាក់ចំណូល ៥៣,៥៧៧ ពាន់​លាន​ដុង និង​ប្រាក់ចំណេញ​មុន​កាត់​ពន្ធ​ចំនួន ៥,៨១៦ ពាន់​លាន​ដុង​។ 
 
​នៅ​រយៈពេល​៦​ខែ​ដំបូង នៃ​ឆ្នាំ​២០១៩ ប្រាក់ចំណូល​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​របស់ Vietjet បាន​កើនឡើង​យ៉ាងខ្ពស់ រហូតដល់​២២% ស្មើនឹង ២០,១៤៨ ពាន់​លាន​ដុង ខណៈ​ប្រាក់ចំណេញ​លើ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​មុនពេល​កាត់​ពន្ធ បាន​កើន​ដល់ ១,៥៦៣ ពាន់​លាន​ដុង ពោលគឺ​កើនឡើង​១៦% បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។ ប្រាក់ចំណូល​សរុប​ទាំងអស់ បាន​កើន​ដល់ ២៦,៣០១ ពាន់​លាន​ដុង ពោលគឺ​កើនឡើង ២៤% ហើយ​ប្រាក់ចំណេញ​នៅមុន​ពេល​កាត់​ពន្ធ មាន​ចំនួន ២,៣៩៨ ពាន់​លាន​ដុង កើនឡើង​ចំនួន ១១% បើ​ធៀប​នឹង​ឆ្នាំមុន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com