ជាតិ
សង្គមជាតិ
តំបន់់មួយចំនួននៅកម្ពុជា មានភ្លៀងធា្លក់ពីតិចទៅច្រើន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២សីហា
× ភ្នំពេញ៖ ឥទ្ធិពលខ្យល់មូលសុងនិរតី បានធ្វើឱ្យតំបន់មួយចំនួននៅកម្ពុជា មានភ្លៀងពីកម្រិតតិចទៅច្រើន ចាប់ពីថ្ងៃទី១៦-២២សីហា។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធនទឹក និងឧតុនិយម តំបន់ដែលមានភ្លៀងនោះមាន មានបណ្តាខេត្តនៅតំបន់ជាប់មាត់សមុទ្រ តំបន់ភាគខាងកើតជាប់ប្រទេសវៀតណាម តំបន់កណ្តាល និងតំបន់ភាគខាងក្រោម និងខាងលើ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា បណ្តាខេត្តនៅតំបន់ទាំងនេះ នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិច ទៅមធ្យម ចាប់ពីថ្ងៃទី១៦-១៨ សីហា ហើយនឹងបន្តភ្លៀងក្នុងកម្រិតមធ្យម ទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី១៩-២២សីហា។ តំបន់ជាប់សមុទ្រ ដែលមានភ្លៀងធា្លក់ គឺខេត្តកោះកុង និងខេត្តព្រះសីហនុ៕
Tag:
អាកាសធាតុ
ភ្លៀង
តំបន់
© រក្សាសិទ្ធិដោយ thmeythmey.com