អត្ថបទពាណិជ្ជកម្ម
រីករាយការធ្វើដំណើរទៅគ្រប់ទីកន្លែង ដោយមានអ្នកបើកបរផ្ទាល់ខ្លួន
× តើលោកអ្នកកំពុងតែស្វែងរកអ្នកបើកបរផ្ទាល់ខ្លួនមែនទេ? សម័យនេះទៅហើយ នៅបារម្ភច្រើនអីទៀត? ឥឡូវនេះ លោកអ្នកអាចស្វែងរកអ្នកបើកបរជូនអ្នក ទៅកាន់ទីជិតឆ្ងាយភ្លាមៗ ជាមួយនឹងកម្មវិធីទូរសព្ទដៃ Pass App។ លោកអ្នករង់ចាំតែពីរ ទៅបីនាទីប៉ុណ្ណោះ លោកអ្នក នឹងទទួលបានអ្នកបើកបរម្នាក់ ដែលអាចជូនលោកអ្នកទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា មិនថាទៅផ្សារ ទៅសាលារៀន ទៅកន្លែងធ្វើការ ឬទៅទីកន្លែងប្រជុំនានានោះទេ ។
PassApp ដែលជាក្រុមហ៊ុនបម្រើសេវាកម្មដឹកជញ្ជូនអ្នកដឹកដំណើរតាមកង់បី និងតាក់ស៊ីនាំមុខគេនៅកម្ពុជា។ កម្មវិធីកក់កង់បី និងតាក់ស៊ីជិះតាមទូរសព្ទដៃមួយនេះ បានផ្លាស់ប្តូរការរស់ និងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងច្រើន ដោយតាមរយៈ App មួយនេះ ប្រជាជនកម្ពុជា អាចហៅកង់បី និងតាក់ស៊ី ជិះបាន គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង ដោយមិនបាច់ឈរហាលថ្ងៃ និងខ្លាចអត់មានកង់បី និងតាក់ស៊ីជិះនោះទេ។
នៅខែភ្លៀងដូចឥឡូវនេះទៀត លោកអ្នកក៏មិនបាច់បារម្ភខ្លាចទទឹកភ្លៀងពេលធ្វើដំណើរនោះដែរ។ មានកម្មវិធី PassApp នៅក្នុងទូរសព្ទដៃ លោកអ្នកហៅកង់បី និងតាក់ស៊ី បានដោយមិនបាច់ ខ្វាយខ្វល់ខ្លាចទទឹកភ្លៀងឡើយ ហើយលោកអ្នកនឹងមានអ្នកបើកបរផ្ទាល់ខ្លួន ជូនលោកអ្នកទៅកាន់គោលដៅនានា ដែលលោកអ្នកចង់ទៅ បានយ៉ាងងាយស្រួលជាទីបំផុត ថែមទាំងរហ័ស និងមានសុវត្ថិភាពទៀតផង។ លើសពីនេះ តាមរយៈការធ្វើដំណើរជាមួយកម្មវិធីទូរសព្ទដៃ PassApp លោកអ្នកអាចមើលឃើញតម្លៃដែលលោកអ្នកបានជិះ ដោយមិនចាំបាច់តថ្លៃទៀតនោះទេ។
មានកម្មវិធី PassApp នៅក្នុងទូរសព្ទដៃ ប្រៀបដូចជាលោកអ្នក មានអ្នកបើកបរផ្ទាល់ខ្លួនរបស់ដូច្នេះដែរ ដោយដៃគូបើកបរ របស់ Pass App នឹងធ្វើឲ្យដំណើរទៅកាន់ទីជិតឆ្ងាយរបស់លោកអ្នក ពោរពេញដោយភាពរីករាយ សុវត្ថិភាព និងតម្លាភាព៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com