ជាតិ
សង្គមជាតិ
ផ្ទុះ​ចរន្តអគ្គិសនី ហើយក៏​ផ្ទុះ​ធុង​ហ្កា​ស​ក្នុងផ្ទះ បណ្តាល​ឲ្យ​របួស​១៧​នាក់​
16, Aug 2019 , 4:59 pm        
រូបភាព
រូបពីរដ្ឋបាលខេត្តឧត្តរមានជ័យ
រូបពីរដ្ឋបាលខេត្តឧត្តរមានជ័យ
ដោយ: ថ្មីៗ
​អគ្គិភ័យ ដែល​បណ្តាលមកពី​ការផ្ទុះ​ចរន្តអគ្គិសនី បាន​ឆាបឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​អធ្រាត្រ​ម៉ោង​១២​កន្លះ ឈានចូល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​។ ក្រោយ​អគ្គិភ័យ​កើតឡើង ធុង​ហ្កា​ស​នៅ​ក្នុងផ្ទះ ក៏បាន​ផ្ទុះ ដែល​បណ្តាល​ប៉ើង​ទ្វារ​កញ្ចក់ និង​បង្អួច​។


 
​គេហទំព័រ​របស់​រដ្ឋ​បាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ សរសេរថា ការផ្ទុះ​ធុង​ហ្កា​ស​ដ៏​ខ្លាំងក្លា​នេះ បានធ្វើ​បណ្តាល​ឲ្យ​មនុស្ស​១៧​នាក់​រងរបួស (​ស្រី​៤​នាក់​) ដោយ​ក្នុងនោះ ១៥​នាក់​របួសស្រាល និង ២​នាក់​របួសធ្ងន់​។ បើតាម​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ នគរបាល​ស្រុក​៤​នាក់ ក៏​រងរបួស​ដែរ ពេល​ពួកគាត់ ចុះទៅ​ជួយ​ពន្លត់​អគ្គិភ័យ​។ 
 
​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ ចុះទៅ​ពន្លត់​អគ្គិភ័យ​។  ផ្ទះថ្ម​១​ខ្នង និង​ទ្រព្យសម្បត្តិ​មួយចំនួន បាន​រង​ការខូចខាត​ដោយសារ​អគ្គិភ័យ​នេះ​។​
​កម្លាំង​សមត្ថកិច្ច ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​៥​គ្រឿង និង ម៉ូតូ​ដឹក​ទឹកជា​ច្រើន​គ្រឿង ក្នុង​ការបាញ់​ពន្លត់ រហូតដល់​ម៉ោង​៥​ព្រឹក ទើប​រលត់​៕
 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com