ជាតិ
បាក់ឌុប
ទូតអឺរ៉ុប ជូនពរសិស្សានុសិស្សឲ្យជោគជ័យក្នុងការប្រឡងបាក់ឌុប
× ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ជិតមកដល់ ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជូនពរសិស្សានុសិស្សទាំងអស់ឲ្យទទួលបានជោគជ័យក្នុងការប្រឡងរបស់ខ្លួន។
សារបង្ហោះលើហ្វេសប៊ុករបស់ស្ថានទូតអឺរ៉ុប បានសរសេរដូច្នេះថា៖«ក្នុងនាមជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និង កីឡា សហភាពអឺរ៉ុប សូមជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រឡងរបស់ខ្លួន»។
ជាមួយគ្នានេះ ទូតអឺរ៉ុបបានផ្ដល់កម្លាំងចិត្តដល់បេក្ខជនប្រឡងយ៉ាងដូចនេះថា៖«យើងសង្ឃឹមថា ទាំងអស់គ្នាបានត្រៀមខ្លួនរួចជាស្រេច និងមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួន»។ គួរបញ្ជាក់ថា ការប្រឡងបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ ខែសីហា៕
© រក្សាសិទ្ធិដោយ thmeythmey.com