អត្ថបទពាណិជ្ជកម្ម
វេទិកា​ផ្គូផ្គង​អា​ជី​កម្ម​សម្រាប់​សហគ្រាស​កៃ​ច្នៃ​ចំណីអាហារ និង​ផ​លិ​ផល​កសិកម្ម​ឆ្នាំ​២០១៩ នឹង​ជួយ​លើកស្ទួយ​សមត្ថភាព​កែច្នៃ​គុណភាព និង​ភាព​ប្រកួតប្រជែង​ផលិតផល​ក្នុងស្រុក​
16, Aug 2019 , 5:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩៖ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​ស​ម្ព័​ន​សមាជិក​សហគ្រាស​ធន់​តូច​មធ្យម ដោយមាន​គាំទ្រ​ពី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​នៅ​កម្ពុជា (CAVAC) ដែលជា​កម្មវិធី​មួយ​ទទួលបាន​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​ដៃគូ​ជាច្រើន​ទៀត ព្រមទាំង​មានការ​គាំទ្រ​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គណៈ​កម្ម​ធិ​ការជំរុញ​ផលិតផល​ជាតិភូមិ​១​ផលិតផល​១ សកល​វិទ្យាល័យ​កសិក​ម្ម វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលាប និង​សមាគម​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ចំណីអាហារ​កម្ពុជា «​បានរៀបចំ វេទិការ​ផ្គូផ្គង​អា​ជី​កម្ម​សម្រាប់​សហគ្រាស់​កៃ​ច្នៃ ចំណីអាហារ​និង​ផ​លិ​ផល​កសិកម្ម​ឆ្នាំ​២០១៩»​។​
 
​វេទិការ​នេះ មានការ​ចូលរួម​ពី​សំណាក់​បុគ្គល​សំខាន់ៗ​ជាច្រើន ដែលមាន​តួអង្គ​ជាច្រើន​ដូចជា ក្រសួង​ជា​អាណាព្យាបាល សមាគម​ធុរជន ផលិតករ ក​សិ​ឧ​ហ្សា​ហករ ធនាគារ ក្នុងនោះ​ក៏មាន​វត្តមាន​ដ៏​ពិសេស របស់លោក​ស្រី Angela Corcoran  និង​អ្នកជំនាញ​ជាច្រើន​ផ្សេងទៀត ជួបគ្នា​ដើម្បី​រក​ដំណោះស្រាយ​សម្រាប់​អាជីវកម្ម ក៏ដូចជា​ស្វែងរក​ឱកាស​សហការ​ជាមួយគ្នា ក្នុង​រូបភាព​ណាមួយ ដើម្បី​ពង្រីក វិស័យ SMe នៅ​កម្ពុជា​។ វេទិកា​នេះ បង្កើតឡើង​នៅក្នុង​បំណង​បង្កើតជា​ឱកាស​សម្រាប់​សហគ្រាស​កែច្នៃ​ចំណីអាហារ និង​ផលិតផល​កសិកម្ម​ក្នុងស្រុក ឲ្យ​ទទួលបាន​នូវ​ចំណេះដឹង ព័ត៌មាន និង​ដំណោះស្រាយ​បច្ចេកទេស​ថ្មីៗ សម្រាប់​លើ​ស្ទួយ​សមត្ថភាព​កែច្នៃ​គុណភាព និង​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​ក្នុងស្រុក​។​


 
​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​ផ្គូផ្គង​អា​ជី​កម្ម​សម្រាប់​សហគ្រាស់​កៃ​ច្នៃ ចំណីអាហារ​និង​ផ​លិ​ផល​កសិកម្ម​ឆ្នាំ​២០១៩ លោក ស៊ា​ង សុ​បញ្ញា អនុប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​ឲ្យ​ដឹងថា​៖«​វេទិកា​នេះ មាន​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយមាន​ការចូលរួម​ពី​អ្នកផ្គត់ផ្គង់​ល្អៗ​ជាច្រើន ដែល​កំពុង​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​ជំនួយ​ដល់​ការកែច្នៃ ដូចជា​សម្ភារ​វេច​ខ្ចប់ គ្រឿងផ្សំ និង​គ្រឿង​ម៉ាស៊ីន​នានា សម្រាប់​កែច្នៃ​ផលិតផល​ចំណីអាហារ និង​កសិកម្ម​ដល់​សហ​គ្រាស​ពាក់ព័ន្ធ ក៏ដូចជា​សាធារណជន​ទូទៅ​ផងដែរ​»​។​
 
​បើតាម លោក ស៊ា​ង សុ​បញ្ញា វេទិការ​មាន​អ្នក​ដែល​មក​តាំង​បង្ហាញ​ផលិតផល សម្រាប់​កែច្នៃ និង​គាំទ្រ​ផលិតកម្ម​កែច្នៃ​ចំណីអាហារ និង​កសិកម្ម​រហូតដល់​៣០​ក្រុមហ៊ុន រួមមាន​ធនាគា សហគ្រាស​វេច​ខ្ចប់ និង​រចនា គ្រឿងផ្សំ​អាហារ សម្ភារ​និង​ម៉ាស៊ីន សេវាកម្ម​ទីផ្សារ​បែប​ឌីជីថល សេវាកម្ម​គណនី​យ និង​ពន្ធដា ការប្រឹក្សា​យោបល់​អំពី​អាជីវកម្ម សេវាកម្ម​ធនធានមនុស្ស សេវាកម្ម​ទំនាក់ទំនង​អាជីវកម្ម មន្ទីរពិសោធន៍ សេវាកម្ម​ស្តង់ដារ​សុ​វត្តិភាព​ចំណីអាហារ ទឹកឃ្មុំ ប្រព័ន្ធ​បំភ្លឺ សេវា​ទូរគមនាគមន៍ និង​ការដឹក​ជ​ញ្ចូ​ន និង​មាន​អ្នក​ដែល​បាន​ចុះឈ្មោះ​ចូល​រូ​ម​រហូតដល់ ៥១០​នាក់​។ 


 
​អនុប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ដដែល បាន​ឲ្យ​ដឹង​ទៀតថា វេទិកា​នេះ​មាន​កម្មវិធី​ពិភាក្សា ទៅលើ​ប្រធានបទ​ដល់​ទៅ​១១ និង​វាគ្មិន​រហូតដល់ ៤៦​នាក់ ទាក់ទង​ទៅនឹង​ការផលិត និង​កែច្នៃ​អាហារ និង​ផលិតផល​កសិកម្ម​ដែលមាន តំណាង​មកពី​រដ្ឋាភិបាល វិស័យ​ឯកជន     សមាគម​អាជីវកម្ម ដៃគូ​អភិវឌ្ឍ និង​អង្គ​ក្រៅ​រដ្ឋាភិបាល និង​ការជួប​ផ្ទាល់​រវាង​អ្នក​ផលិត និង​អ្នកផ្គត់ផ្គង់​។​
 
​ក្នុងឱកាស​នេះដែរ លោក សុខ ដា​រ៉ា អនុប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា  ប្រទេស​កម្ពុជា ជា​ប្រទេស​កសិកម្ម​ដែលមាន​ប្រជាជន​ប្រមាណ​ជិត ៨០ % អាស្រ័យ​ផល​ពី​វិស័យ​កសិកម្ម ហើយ​វិស័យនេះ គឺជា​មូលដ្ឋានគ្រឹះ នៃ​ការផ្គត់ផ្គង់​វត្ថុធាតុដើម ដែល​រួមមាន ស្រូវ ពោត ម្ទេស ស្ទា​យ ស្តាយ​ចន្ទី សណ្តែកសៀង ល្ង ម្រេច ផលិតផល​វារីវប្បកម្ម​។​ល​។ ទោះជា​យ៉ាងនេះ​ក្តី វិស័យនេះ​កំពុង​ប្រឈម​បញ្ហា​ធំ​មួយ គឺ​ខ្វះ​ការកែច្នៃ​នៅក្នុង​ស្រុក​។​


 
​លោក សុខ ដា​រ៉ា បញ្ជាក់ថា​៖«​ការងារ​ជំរុញ​ផលិតកម្ម កែច្នៃ​ចំណីអាហារ និង​ផលិតផល​កសិកម្ម គឺ​ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ស្តារ និង​បើក​កម្ពស់​សេដ្ឋកិច្ច​ប្រជាកសិករ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ ហើយ​តាមរយៈ​វាទិកា​នេះ ពិតជា​បាន​ផ្តល់នូវ​ឱកាស​មាស សម្រាប់​គ្រប់​តួអង្គ​ពាក់ព័ន្ធ ទៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​កែច្នៃ​ម្ហូបអាហារ និង​ផលិតផល​កសិកម្ម ជាពិសេស​កសិករ​កម្ពុ​ជា នៅ​ទូទាំងប្រទេស និង​សហគ្រាស​ធុន​តូច និង​មធ្យម ឋិត​ក្នុង​វិស័យនេះ​»​។​
 
​គួរបញ្ជាក់​ផងដែរ​ថា វេទិកា​ផ្គូផ្គង​អា​ជី​កម្ម​សម្រាប់​សហគ្រាស់​កៃ​ច្នៃ ចំណីអាហារ និង​ផ​លិ​ផល​កសិកម្ម ឆ្នាំ​២០១៩ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ ១៦-១៧-១៨ ខែសីហា​នេះ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ អាគារ A សប្តាហ៍​នេះ​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com