កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយ​១៧​ទៀត ពី​ការប្រកួត​ជើងឯក​ប៉ូលិស​ពិភពលោក​នៅ​ចិន​
16, Aug 2019 , 6:29 pm        
រូបភាព
អត្តពលិកកម្ពុជាពេលបំពាក់មេដាយកន្លងមក(រូបតំណាង)
អត្តពលិកកម្ពុជាពេលបំពាក់មេដាយកន្លងមក(រូបតំណាង)
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​នៃ​អង្គភាព​កីឡា​នគរបាលជាតិ ដណ្តើមបាន​មេដាយ​បន្ថែម​១៧​ទៀតហើយ ពី​ការប្រកួត​ជើងឯក​ពិភពលោក​ក្របខណ្ឌ​ប៉ូលិស World Police & Fire Games នៅ​ប្រទេស​ចិន​។ គិត​ត្រឹម​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ នេះ កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​៤៤ រួមមាន​មេដាយមាស​១៨ ប្រាក់​១៥ និង​សំរឹទ្ធ​១១​។ អត្ត​ព​លិ​ក​កម្ពុជា​មិនទាន់​បញ្ចប់​ការប្រកួត​របស់ខ្លួន​នៅឡើយ​ទេ​។

 
​បើតាម​មន្ត្រី​ព័ត៌មាន​នៃ​អង្គភាព​កីឡា​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ ក្រុម​អត្ត​ព​លិ​ក​កម្ពុជា រកបាន​មេដាយមាស​៦ ប្រាក់​៦ និង​សំរឹទ្ធ​៥ បន្ថែម​ទៀតហើយ ពី​ការប្រកួត World Police & Fire Games នៅ​ប្រទេស​ចិន​។ មេដាយ​បន្ថែម​នេះ កម្ពុជា​ដណ្តើមបាន​លើ​កីឡា​តេ​ក្វាន់​ដូ​(​មាស​៣ ប្រាក់​១ និង​សំរឹទ្ធ​២), អត្តពលកម្ម​(​មាស​១ ប្រាក់​២), ចំបាប់​(​មាស​២ ប្រាក់​១), កាច់​ដៃ​(​ប្រាក់​២ សំរឹទ្ធ​២) និង​បាល់ឱប​(​សំរឹទ្ធ​១)​។  
 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​៥​ថ្ងៃ ចាប់​ថ្ងៃទី​១២-១៦ ខែសីហា​មក ក្រុម​អត្ត​ព​លិ​ក​អង្គភាព​កីឡា​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ ដណ្តើមបាន​មេដាយ​សរុប​ចំនួន ៤៤ រួមមាន​មេដាយមាស​១៨ ប្រាក់​១៥ និង​សំរឹទ្ធ​។ ចំនួន​មេដាយ​នេះ អាចមាន​ការប្រែប្រួល ដ្បិត​ការប្រកួត នឹង​បន្ត​រហូតដល់​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩៕ 


Tag:
 World Police Fire Games
  អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com