ជាតិ
សង្គមជាតិ
សមាជិកព្រឹទ្ធសភា លោក ស៊ើយ កែវ ទទួលមរណភាព ក្នុងវ័យ៨៤ឆ្នាំ
16, Aug 2019 , 10:35 pm        
រូបភាព
លោក ស៊ើយ កែវ សមាជិកព្រឹទ្ធសភា បានទទួលមរណភាពក្នុងវ័យ៨៤ឆ្នាំ ដោយរោគាពាធ នៅយប់ម៉ោង៨និង៤៥នាទី ថ្ងៃទី១៦ ខែសីហ ឆ្នាំ២០១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា។



លោក ស៊ើយ កែ​វ ក៏មានឋានន្តរសក្តិជានាយឧត្តមសេនីយ៍ផងដែរ។ សពរបស់លោក តម្កល់ធ្វើបុណ្យ នៅក្នុងភូមិអន្លង់ សង្កាត់បឹងកន្សែង ក្រុងបាលុង ខេត្តរតនគិរី។

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា បានទទួលមរណភាព ក្នុងវ័យ៧៤ឆ្នាំ ហើយអ្នកស្រី ស៊ឹង ស៊ីយុត ដែលជាសមាជិកព្រឹទ្ធសភាដែរនោះ បានទទួលមរណភាព ក្នុងវ័យ៧១ឆ្នាំ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩៕

Tag:
 ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com