ជាតិ
ពីនេះ ពីនោះ
«ឡើងជ្រញ់» ចាស់ៗនៅមិនច្បាស់ពាក្យនេះមានន័យថាម៉េច?
× ពាក្យថា «ឡើងជ្រញ់» មិនមែនជាពាក្យកម្ចីពីបរទេស តែជាពាក្យថ្មីដែលបង្កើតឡើងដោយយុវវ័យ ក្នុងសម័យការរឹតបន្តឹងប្រលងបាក់ឌុបនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រហូតមកដល់បច្ចុប្បន្ន ពាក្យនេះ នៅតែជាពាក្យពេញនិយមសម្រាប់ សិស្ស និងនិស្សិត។ ទោះបីពាក្យនេះ ត្រូវបានយុវវ័យប្រើជាយូរមកហើយក៏ដោយ តែមនុស្សចាប់ពីវ័យចំណាស់ឡើងទៅ នៅតែមិនទាន់យល់ច្បាស់ពាក្យនេះនៅឡើយ។
ជាពាក្យពេញនិយមនាសម័យរឹតបន្តឹងប្រលង ពាក្យថា «ឡើងជ្រញ់» ត្រូវបានគេសំដៅលើ ការត្រៀមខ្លួនប្រលងបាក់ឌុប ឬប្រលងចូលក្របខណ្ឌ ឬប្រលងទូទៅ ឬការត្រៀមខ្លួនក្នុងការធ្វើអ្វីមួយ។
សិស្សានុសិស្ស និងនិស្សិត ត្រូវតែឡើងជ្រញ់ ដើម្បីឲ្យគេចិញ្រាំ្ច និងលុតដំ និងធ្វើតេស្តសមត្ថភាព។ សិស្ស និងនិស្សិត ត្រូវតែឆ្លងកាត់ការប្រលង ដើម្បីវាស់ស្តង់កម្រិតចំណេះដឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com