កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich រកលុយពីការឈ្នះពានលើសគេនៅអឺរ៉ុប ខណៈ Man Utd ឈរលេខ៥
× អ្នកចូលចិត្តតាមដានវិស័យកីឡាបាល់ទាត់ភាគច្រើនពិតជាដឹងច្បាស់ថាក្លិបនៅអឺរ៉ុបណាខ្លះធ្លាប់ឈ្នះជើងឯកលីគកំពូលក្នុងស្រុក និងពានក្រៅស្រុកច្រើនជាងគេគិតមកត្រឹមបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ បើទោះដឹងពីចំនួនពានដែលពួកគេឈ្នះក្តី ប៉ុន្តែតម្លៃពានដែលទទួលបានមានអ្នកខ្លះមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។
បើយោងតាមការផ្សាយ និងវាយតម្លៃរបស់ British jewelers F. Hinds ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ជាក្លិបរកចំណូលពីការឈ្នះពានច្រើនជាងគេរហូត ៣,៧៥៣,៤២១ដុល្លារ ពោលគឺលើសគេក្នុងចំណោមក្លិបទាំងអស់នៅតំបន់អឺរ៉ុប។
បើទោះបី Real Madrid ឈ្នះពានសរុបច្រើនជាង Bayern ក៏ដោយ តែ ក្រុមពីអេស្ប៉ាញមួយនេះស្ថិតនៅចំណាត់ថ្នាក់ទី២ប៉ុណ្ណោះដែលរកបាន ៥៤៧,៩៥២ ដុល្លារអាមេរិក។ FC Barcelona, Juventus, Manchester United, AC Milan, Inter Milan, AT-Madrid, Liverpool និង Arsenal ស្ថិតនៅចំណាត់ថ្នាក់បន្តបន្ទាប់ក្នុងចំណោម Top 10។
មូលហេតុដែល Bayern ត្រូវចាត់ទុកជាក្រុមរកចំណូលពីការឈ្នះពានលើសគេ ដ្បិតពាននៅអាល្លឺម៉ង់មានតម្លៃថ្លៃជាពានពីបណ្តាលីគនៅអឺរ៉ុបទាំងអស់។ ពាន Bundesliga មានតម្លៃថ្លៃជាងពានណាៗទាំងអស់រហូតដល់ ៥៤,១៣៣ ដុល្លារ ខណៈពាន Premier League ថ្លៃ៩៥០០ដុល្លារ La Liga ៩០៥៤ដុល្លារ និង Serie A ៧០០០ដុល្លារ។
ខាងក្រោមនេះជាក្រុម និងចំនួនពានដែលពួកគេឈ្នះ ជាមួយតម្លៃពានសរុបដែលទទួលបានរបស់ក្លិបទាំង១០នៅអឺរ៉ុប៖
Tag:
Bayern Munich
Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com