ជាតិ
អត្ថបទពាណិជ្ជកម្ម
គ្មានអ្វី​ដែលជា​ឧបសគ្គ​សម្រាប់ Gamer ទៀតឡើយ​នៅពេលនេះ​!
17, Aug 2019 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កូនច្បង​ត្រកូល Reno របស់ OPPO ដែលមាន​ឈ្មោះថា OPPO Reno 10X Hybrid Zoom ទាំងពីរ​ពណ៌ Ocean Green និង Jet Black (​ដែលមាន​បង្កប់​បច្ចេក​វិទ្យា​កាមេរ៉ា​60X Digital Zoom) គឺជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ថ្មី​ដែលមាន​ប្រជាប្រិយភាព​គួរសម​ដែរ នៅ​ពាក់         កណ្តាល ឆ្នាំ​២០១៩​នេះ ដោយ​វា​មក​ទាំង​ព្រម​ជាមួយនឹង​រូបរាង​ដ៏​សង្ហា​ផ្នែក​ខាងមុខ ខាងក្រោយ ផ្នែក​ចំហៀង  ព្រម​ជាមួយនឹង​សមត្ថភាព​ផ្នែក​ខាងក្នុង​ដ៏​លេចធ្លោ​គ្មាន​គូរ​ប្រៀប​ថែម​ទៀតផង ដោយ​ការ​រចនា​ផ្នែក​ខាងក្នុង​របស់​វា​ចេញមក គឺ​ស្រស់ស្អាត មាន​សភាព​រលោង ទាក់ទាញ​អារម្មណ៍ និង មាន​លក្ខណៈពិសេស​នៅលើ Software ថែម​ទៀតផង​។

​តើ​អ្នកណាខ្លះ ធ្លាប់​លេង​ហ្គេម​អន​ឡាញ​ក្នុង​ស្មា​ត​ហ្វូ​ន OPPO Reno 10X Hybrid Zoom? មាន​អារម្មណ៍​ម៉េច​ដែរ​? ជាការ​ពិតណាស់ Admin ក៏​ជា​អ្នក​ចូលចិត្ត​លេង​ហ្គេម​អន​ឡាញ​ដែរ ហើយ​ទូរស័ព្ទ Reno បាន​បំពេញ​ក្តី​សុ​បិ​ន្ត​របស់ Admin និង ក្រុម Gamer ភាគច្រើន​ហើយ​នៅពេលនេះ​! ដោយសារតែ​វា​មាន     ថ្ម​ធំ​4065mAH មាន​បច្ចេកវិទ្យា Hyper Boost 2.0 ដើម្បី​ជំនួយ​ល្បឿន​ក្នុង​ការលេង​ហ្គេម​អន​ឡាញ​ធំៗ នឹងធ្វើ​ឲ្យ​មាន​តុល្យភាព​ដល់​ថាមពល​ប្រើប្រាស់​ទូរស័ព្ទ​របស់លោក​អ្នក​! ចំណែក Frame Boost និង Touch Boost ជំនួយ​ដល់​អ្នកលេង​ហ្គេម​ទាំងអស់ ចៀសវាង​ពី​ការរំខាន​នានា និង ទម្លាក់​រាល់​ការរំខាន​ទាំងនោះ​ចេញពី​អេក្រង់​ហ្គេម​របស់​អ្នក​បាន​។ ហើយ​វា​ប្រៀបបាន​ទៅនឹង​ជំនួយការ​ដ៏​ជំនាញ​មួយ ដែលមាន​តួនាទី​ត្រួតពិនិត្យ និង ឃ្លាំង​មើល​យ៉ាង​សម្ងាត់ នៅលើ​តារាង​ក្រា​ហ្វិ​ចនៃ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​អ្នក និង​ជួយ​ការពារ​រាល់​ការរំខាន​ទាំងនោះ នៅក្នុង​ស្ថានភាព​ដ៏​សំខាន់​នៅពេលដែល​អ្នកលេង​ហ្គេម​ម្តងៗ ម្យ៉ាងវិញទៀត​ការប្រើប្រាស់​មុខងារ Touch Boost ប្រៀបបាន​ទៅនឹង​អ្នកការពារ​លើ​បញ្ហា      ស្រដៀង​គ្នា​នេះដែរ​។ 


 
​មិនតែប៉ុណ្ណោះ Game Assistant នឹង​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ការជូនដំណឹង​សារ​ដ៏​មាន​តម្លាភាព​ក្នុងកំឡុងពេល​លេង​ហ្គេម ក៏ដូចជា​កាត់បន្ថយ​ក​ម្រិ​ត​ប៉ះពាល់​ភ្នែក​នៅលើ​អេក្រង់​បាន​។ លើសពីនេះ​ទៀត Gamers ទាំងអស់​ក៏​អាចមាន​ជម្រើស​ក្នុងការ​ទំលាក់​កម្មវិធី​លេង​ហ្គេម​របស់​ពួកគេ​នៅក្នុង​ទូ "​កុងតឺន័រ​" របស់​វា​បានដែរ ព្រោះ​វា​ងាយស្រួល​ចំណាំ​ទីតាំង​ហ្គេម​ក្នុង​ទូរស័ព្ទដៃ​របស់លោក​អ្នក​។ អ្វីដែល​កាន់​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន Reno 10x Zoom នៅពេល​លេង​ហ្គេម​អន​ឡាញ​កាន់តែ​យូរ អាច​ចៀសវាង​កើតឡើង​នូវ​បញ្ហា​កម្តៅ​ទូរស័ព្ទ​បាន ដោយសារតែ​វា​មានកម្ម​វិធី​បន្សាប​កំដៅ​បី​ស្រទាប់​ខុសៗ​គ្នា​ដូចជា​ស្រទាប់​ក្រា​ហ្វី​ត ស្រទាប់​ស្ពាន់​ត្រជាក់ និង   ជែ​ល​បន្សាប​កម្ដៅ និង កាន់តែ​ងាយស្រួល​ក្នុងការ​ចាប់​កាន់​ទូរស័ព្ទ​ដោយ​ដៃ​កាន់តែ​ងាយស្រួល​ពេល​កំពុង​លេង​ហ្គេម​ម្តងៗ ៕  






 


 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com