ជាតិ
សិល្បះ
អ្នកស្រី ដុំ សុផានី នឹងមានសិទ្ធិគ្រប់គ្រងចម្រៀង៦៥បទរបស់កវី ស្វាយ សំអឿ ជាស្វាមី
17, Aug 2019 , 4:40 pm        
រូបភាព
អ្នកស្រី ដុំ សុផានី ភរិយារបស់លោក ស្វាយ សំអឿ (រូបពីលោក សេង តារា អ្នកសិក្សាស្រាវជ្រាវពីប្រវត្តិសិល្បករសម័យដើម)
អ្នកស្រី ដុំ សុផានី ភរិយារបស់លោក ស្វាយ សំអឿ (រូបពីលោក សេង តារា អ្នកសិក្សាស្រាវជ្រាវពីប្រវត្តិសិល្បករសម័យដើម)
 ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រគល់បទចម្រៀង៦៥បទជូនអ្នកស្រី ដុំ សំអូន (ឈ្មោះដើម ដុំ សុផានី) ដែលត្រូវជាភរិយារបស់កវី ស្វាយ សំអឿ ប្រសិនបើមិនមានភាគីណាប្ដឹងទាស់។ ចម្រៀងទាំង៦៥បទនោះគឺជាស្នាដៃនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោក ស្វាយ សំអឿ។



ការសម្រេចរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើឡើងបន្ទាប់ពីបានពិនិត្យ និងសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើបទចម្រៀងទាំង៦៥បទ តាមការស្នើសុំសិទ្ធិគ្រប់គ្រងរបស់អ្នកស្រី ដុំ សំអូន។

បទចម្រៀងទាំង៦៥បទនោះមានដូចជាបទ “ខ្យងក្ដក់” “គេងមកបង” “ភរអូនមកចុះ” “សម្ពាយកម្ម” “បំណុលស្នេហា” “បងពិតជាកម្លោះ” “ក្នុងលោកនេះបើគ្មានបង” “ស្រមោលអក្ខរា” “វាសនាចៅចិត្រ” “សំណៅកាកី” “សេកនិងបញ្ចពណ៌”។





រាល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានបំណងចង់ប្ដឹងទាស់ នឹងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ រយៈពេលនៃការដាក់ពាក្យបណ្ដឹងជំទាស់ មានសុពលភាពរយៈពេលមួយខែ គិតចាប់ពីពេលជូនដំណឹងនេះតទៅ៕



Tag:
 ចម្រៀង
  សិល្បៈ
  ដុំ សុផានី
  ស្វាយ សំអឿ
© រក្សាសិទ្ធិដោយ thmeythmey.com