ជាតិ
សុវណ្ណ​រចនា ចាប់​ជំនាញ​ច្នៃ​ម៉ូត​ទាល់តែ​បាន ទោះ​ឳ​ពុក​ម្ដាយ​ខ្វះខាត​លុយ ពិបាក​រក​សាលារៀន និង​គេ​បន្ទច់បង្អាក់​
18, Aug 2019 , 4:29 pm        
រូបភាព
 កញ្ញា សេង សុវណ្ណរចនា (ពាក់អាវស)
កញ្ញា សេង សុវណ្ណរចនា (ពាក់អាវស)
​ភ្នំពេញ​៖ យុវតី​វ័យក្មេង សេង សុវណ្ណ​រចនា ជា​បេក្ខភាព​ម្នាក់​ដែល​ទទួលបាន​ជោគជ័យ​លើ​ការ​ស្នាដៃ​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ពី​កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់ (Fashion Function) ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​អាល្លឺម៉ង់ កាលពីពេល​ថ្មីៗ​នេះ​។ ម៉ូត​សម្លៀកបំពាក់​របស់​កញ្ញា​ទទួលបាន​ពិន្ទុ​ក​ល្អ​ពី​គណៈកម្មការ​ក្នុងចំណោម ៥​ក្រុម​ចុងក្រោយ ដែលមាន​ក្រុម​ចូលរួម​ប្រ​គួ​ត ១២ ក្រុម​។ ក្រោយ​ទទួលបាន​ជោគជ័យ​លើ​ការតាំង​បង្ហាញ​ស្នារ​ដៃ​របស់ខ្លួន​នេះ កញ្ញា​ក៏​ទទួល​កា​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទស្សនកិច្ច​សិក្សា និង​បង្ហាញ​ស្នាដៃ​របស់ខ្លួន នៅ​ប្រទេស​អាល្លឺម៉ង់​នាពេល​ខាងមុខនេះ​ផងដែរ​។



​សូម​ស្ដាប់​បទ​សម្ភាស​រវាង​លោក ភួង វ៉ាន់​ថា នៃ​សារព័ត៌មាន​ថ្មីៗ  និង​កញ្ញា សេង សុវណ្ណ​រចនា ដូចតទៅ​៖


 
 
​បច្ចុប្បន្ននេះ យុវតី​វ័យ​ក្នេ​ង​រូបនេះ ក៏​ជាប់​ជា​បេក្ខភាព​ឆ្នើម​លើ​ការ​ស្នាដៃ​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀតផង​ដែរ ក្រោយពី​ក​ញ្ញ​បាន​ខិតខំ​ប្រឹងរៀន​សូត្រ​លើ​ជំនាញ​នេះ​អស់​រយៈពេល​២​ឆ្នាំ​។ សុវណ្ណ​រចនា មាន​ក្តី​បំណង​បើកហាង​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ផ្ទាល់ខ្លួន​មួយកន្លែង​នា​ថ្ងៃ​អនាគត ដោយ​កញ្ញា​បញ្ជាក់ថា​ប្រមូលបាន​បទពិសោធន៍​ការងារ​មួយចំនួន​សិន ទើប​ចេញ​ធ្វើ​អាជីវកម្ម​។ 


 
​យុវតី​វ័យ​២០ ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា មុននឹង​ទទួលបាន​ជោគជ័យ និង​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​ដូច​សព្វថ្ងៃនេះ កញ្ញា​បាន​ជម្នះ​លើ​ឧបសគ្គ​ដែល​ទាំង​គ្រួសារ និង​មិត្តភក្ដិ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​កញ្ញា​កុំ​ឲ្យ​ចាប់យក​ជំនាញ​នេះ​។ ឧបសគ្គ​មួយទៀត គឺ​កញ្ញា​ពិបាក​ស្វែងរក​សាលា​ដើម្បី​សិក្សា​ជំនាញ​ច្នៃ​ម៉ូត​នេះ​។ សុវណ្ណ​រចនា បាន​បន្តថា ក្រោយ​បញ្ចប់​ថា្នក់​វិទ្យាល័យ ខ្លួន​បាន​ព្យាយាម​រក​អាហារូបករណ៍ ខណៈ​គ្រួសារ​មិនមាន​លទ្ធភាព​ឲ្យ​កញ្ញា រៀន​បន្ត​លើ​ជំនាញ​ច្នៃ​ម៉ូត​។ ដោយ​ការខិតខំ​កញ្ញា​បាន​ប្រឡង​ជាប់​អាហារូបករណ៍​រៀន​ជំនាញ​ច្នៃ​ម៉ូត នៅ​មជ្ឈមណ្ឌល​រចនា​ម៉ូត MaPa Fashion Design Academy ក្នុង​ឆ្នាំ​២០១៧ ។ ដើម្បី​ពង្រឹង​ជំនាញ​របស់ខ្លួន​បន្ថែម​ទៀត កញ្ញា​ក៏បាន​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​រៀន​ជំនាញ​ខាងលើ​នៅ មជ្ឈមណ្ឌល​រចនា​ម៉ូត «Modern Ethnic Design Center» បន្ថែម​មួយទៀត នា​ឆ្នាំ​២០១៨​។ 


 
​ក​ញ្ញ​បា​នប​ន្តែ​ម​ថា​៖«​គ្រួសារ​របស់ខ្ញុំ​មិនមែន​ប្រឆាំង​ដាច់អហង្ការ​ទេ ឬក៏​មិនមែន​អត់​គាំទ្រ​ទេ គឺ​ទី​១ គ្រួសារ​របស់ខ្ញុំ​អត់​មាន​លុយ​ឲ្យ​រៀន​។ ហើយ​គាត់​បានឮ​អ្នកជិតខាង​និយាយថា​ជំនាញ​នេះ​គឺ​ដូច​ជាងដេរ បើ​ទៅ​រៀន​ជំនាញ​ហ្នឹង ទៅ​រៀន​ដេរ​តែម្តងទៅ​។ ហើយ​គេ​ថា​ខ្ញុំ​រៀន​ចប់​ថ្នាក់​ទី​១២ បែរ​ទៅ​រៀន​ជាងដេរ ម្តេច​មិន​ទៅ​រៀន​សកល​វិទ្យាល័យ គាត់​និយាយប្រាប់​ខ្ញុំ ថា​វា​មិនល្អ ប៉ុន្តែ​ខ្ញុំ​នៅតែ​ជ​ម្នេះ​រៀន​។ ខ្ញុំ​បាន​រៀន​វា​ដោយសារ​ខ្ញុំ​ជាប់​អាហារូបករណ៍​នៅ​សាលា​មួយ ហើយក៏​ឃើញ​ព័ត៌មាន​ពី MEDC ហើយក៏​ជាប់​បាន​រៀន​នៅ​នឹង​ទៀត អ៊ីចឹង​ទើប​ខ្ញុំ​បាន​រៀន​»​។ 


 
​អ្នក​ច្នៃ​ម៉ូត​វ័យក្មេង​រូបនេះ​ក៏បាន​ចែករំលែក​ជា​គំនិត​ដល់​យុវជន​ថា យុវជន​គួរ​ចាប់​ជំនាញ​តាម​ក្ដី​ស្រមៃ​របស់ខ្លួន 
​ជាជាង​រៀន​ដើម្បី​តែ​បានការ​ងារ បាន​ប្រាក់ខែ មិនបាន​គិតដល់​ក្ដី​ស្រមៃ​៕



Tag:
 ច្នៃ​ម៉ូត​
  សម្លៀកបំពាក់​
  សេង សុវណ្ណ​រចនា​
© រក្សាសិទ្ធិដោយ thmeythmey.com